កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

2024/03/29 02:22:43 am        112

ភ្នំពេញ ៖ កម្មករ និងសហជីពនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះបានលើកឡើងថា ខ្លួនពេញចិត្ត និងគាំទ្រដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញដើម្បីដោះស្រាយ ការពារអត្ថប្រយោជន៍ជូនកម្មករ បន្ទាប់ពីរោងចក្រនេះត្រូវបានអគ្គីសភ័យឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ។ 

លោក សួន សុភាព ដែលជាកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ មកពីខេត្តកំពត បានលើកឡើងថា៖«ខ្ញុំរីករាយ និងសប្បាយចិត្ត លើដំណោះស្រាយទាំងបីចំណុចនេះ។ ពួកខ្ញុំជាកម្មករអាចទទួលយកបានហើយ។ ខ្ញុំមិននឹកស្មានថាទទួលបានចំណុចទាំងនេះទេ ពីព្រោះដំបូងឡើងខ្ញុំបារម្មណ៍ថាមិនទទួលបានសូម្បីប្រាក់ខែចុងក្រោយផងពីព្រោះរោងចក្រឆេះខូចខាតអស់ហើយ យើងមើលឃើញទាំងអស់គ្នា»។ 

លោកបានគូសបញ្ជាក់បន្ថែមថា ដំណោះស្រាយទាំងនេះលោក និងកម មករផ្សេងទៀតពេញចិត្ត និងទទួលយកបានដោយក្តីរីករាយ ពីព្រោះបងប្អូនកម្មករទាំងអស់បានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាននោះទេ ជាពិសេសនោះបងប្អូនកម្មករទាំងអស់នៅរោងចក្រនេះមានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួនកន្លងមក។ 

លោក នៅ សុផល ដែលជាកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ម្នាក់ទៀត មកពីខេត្តកណ្តាល ថា៖«ដំណោះស្រាយទាំងបីចំណុចនេះល្អណាស់សម្រាប់ខ្ញុំដែលជាកម្មករ ក៏ដូចជាកម្មករផ្សេងៗទៀតនៅរោងចក្រនេះ។ ខ្ញុំពេញចិត្ត និងរីករាយទទួលយកដំណោះស្រាយនៅថ្ងៃស្អែកនេះ»។ 

លោកបន្ថែមថា ថវិការដែលបានមកពីការដោះស្រាយលោកនឹងអាចយកមកទ្រទ្រង់ជីវភាពគ្រួសារបានមួយគ្រា ខណៈលោកកំពុងស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារដែលបាននឹងកំពុងផ្សព្វផ្សាយឱកាសការងារនៅមុខរោងចក្រផ្ទាល់តែម្តង។ 

អនុប្រធានសហជីពខ្មែរស៊ីយូអេសនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី នៅ ខេន បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយទាំងបីចំណុចនេះគឺស្របទៅតាមច្បាប់ ហើយបងប្អូនកម្មករទាំង២ពាន់នាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ។ កម្មករពេញចិត្តចំពោះដំណោះស្រាយជុំវិញករណីរោងចក្រត្រូវបានឆេះខូចខាតទាំងស្រុកកាលពីពេលថ្មីនេះ»។ 

លោកស្រីបានគូសបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅពេលខាងមុខនេះគឺបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ ទាំងអស់គ្នា ពីព្រោះចាប់តាំងពីមានករណីអគ្គីសភ័យនេះកើតឡើងរាជរដ្ឋាភិបាលបានខិតខំបំពេញការងារផ្សេងៗ និងរកដំណោះស្រាយទាន់ពេលវេលាជូនកម្មករផងដែរ។ 

ទន្ទឹមនឹងនេះកម្មករ និងសហជីព ទាំងនេះបានអំពាវនាវឱ្យបងប្អូនកម្មករទាំងអស់ដែលបានបម្រើការងារនៅរោង អ.ជី ហ្វ៊ូតវែរ សូមទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយសូមជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករទាំងអស់គ្នា។ 

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm