ក្រុមតន្រ្តីដែលរួចជីវិតពីការវាយប្រហារនៅក្រុងមូស្គូ ទទួលបានការអបអរសាទរ នៅឯការប្រគុំតន្ត្រីរំលឹកដល់ជនរងគ្រោះ

2024/03/28 09:14:57 pm        53

ក្រុមតន្រ្តីរ៉ុករុស្ស៊ីសម័យសូវៀត ឈ្មោះ Picnic ដែលការប្រគុំតន្ត្រីនៅឯសាល Crocus ក្បែរទីក្រុងមូស្គូ ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង កាលពីសប្តាហ៍មុននោះ បានរៀបចំកម្មវិធីសម្ដែងរំលឹកដល់ជនរងគ្រោះមួយ នៅទីក្រុង St. Petersburg កាលពីថ្ងៃពុធ (ទី២៧ ខែមីនា)។

សូមរំលឹកថា កាលពីថ្ងៃសុក្រ (២២ មីនា) ក្រុមអ្នកវាយប្រហារប្រដាប់អាវុធ បានបាញ់រះសំដៅទៅអ្នកចូលមើលការប្រគុំតន្ត្រី ដោយអាវុធស្វ័យប្រវត្តិ ហើយបានធ្វើឲ្យកន្លែងនោះមានអគ្គិភ័យភ្លាមៗ មុនពេលក្រុមតន្រ្តីនេះត្រូវបានសម្ដែងនៅក្នុងសាលដែលពេញទៅដោយមនុស្ស ៦.២០០នាក់។

ចំនួនអ្នកស្លាប់ជាផ្លូវការពីការវាយប្រហារ នាពេលនេះ មានចំនួន ១៤០នាក់ និងរបួស ១៨២នាក់ផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជំនួយការនាយកតន្ត្រីរបស់ក្រុមនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។

ដំបូងឡើយ សមាជិកនៃក្រុម Picnic កំពុងពិចារណាលុបចោលការប្រគុំតន្ត្រី កាលពីថ្ងៃពុធនោះ ប៉ុន្តែក្រោយមកបានប្រកាសថា ខ្លួននឹងដំណើរការទៅតាមការគ្រោងទុក ដោយប្រាក់ចំណូលទាំងអស់ត្រូវបានបរិច្ចាគទៅឲ្យជនរងគ្រោះក្នុងការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

នគរបាលបាលប្រើឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្រុមបាតុករតវ៉ាប្រឆាំងប្រាក់ខែទាប នៅប្រទេស​បេណាំង
2024/04/28 01:33:52 pm        1
ព្យុះកួច សម្លាប់មនុស្ស៥នាក់ និង៣៣នាក់របួស ក្នុងទីក្រុងក្វាងចូវរបស់ចិន ខណៈទប់ទល់ទឹកជំនន់ធ្ងន់ធ្ងរ
2024/04/28 12:59:13 pm        1
ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលបាលប្រើឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្រុមបាតុករតវ៉ាប្រឆាំងប្រាក់ខែទាប នៅប្រទេស​បេណាំង

2024/04/28 01:33:52 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជា ជំរុញមន្ត្រីទូតកម្ពុជាតាមបណ្តាប្រទេសបង្កើនផ្សព្វផ្សាយ​ផលិតផលម្ហូបខ្មែរ
2024/04/28 01:30:58 pm
​សហគ្រាសផលិតគ្រឿងស្រវឹងបង្កើនយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
2024/04/28 01:25:45 pm
​សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារ​ចលនាស្រ្តីទូទាំងខេត្តកណ្តាល
2024/04/28 01:06:29 pm
​ព្យុះកួច សម្លាប់មនុស្ស៥នាក់ និង៣៣នាក់របួស ក្នុងទីក្រុងក្វាងចូវរបស់ចិន ខណៈទប់ទល់ទឹកជំនន់ធ្ងន់ធ្ងរ
2024/04/28 12:59:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am