ការខាតបង់ធានារ៉ាប់រងសម្រាប់ការបាក់ស្ពាននៅសហរដ្ឋអាមេរិកអាចឡើងដល់ ៣ ពាន់លានដុល្លារ

2024/03/29 03:01:22 pm        160

ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។

មនុស្ស ៦ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីនាវដឹកទូកុងតឺន័រមួយបានបើកបុកស្ពានហើយក្រុមអ្នកមុជទឹកបានរកឃើញសាកសពពីរនាក់។

កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានដែលមានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង។

ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។

លោក ចន នីល (John Neal) នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រ៉ង ឡតស៍(Lloyd's)របស់ទីក្រុងឡុងដ៍្របាននិយាយថា លោកនឹងនិយាយថា ព្រឹត្តិការណ៍បាក់ស្ពានក្នុងរដ្ឋម៉ារីលែន នៅសហរដ្ឋអាមេរិក នេះ ប្រាកដណាស់ថា នឹងក្លាយជាការខាតបង់ដ៏ធំធេងបំផុតមួយនៅសមុទ្រក្នុងប្រវត្តិសាស្ត្រ ។

លោក Neal បានប្រាប់ទូរទស្សន៍ BBC ថា មានការសង្ស័យតិចតួច ឬគ្មានតែម្ដង។ ប៉ុន្តែតាមពិត ទៅដំណឹងល្អគឺ ថា ស្ពាននេះ ត្រូវបានធានារ៉ាប់រ៉ង។

ប្រធានក្រុមហ៊ុនធានារ៉ាប់រ៉ងនេះ បាននិយាយថា កំពង់ផែ និងនាវា ដែលបានបុកស្ពាននោះក៏ត្រូវបានធានាដែរ។

លោកបានបន្តថា ដូច្នេះតាមទស្សនៈផ្នែកហិរញ្ញវត្ថុ មានដំណើរការមួយដែលនឹងអនុញ្ញាតឲ្យមានការផ្តល់សំណងហិរញ្ញវត្ថុ និងសម្រាប់ការទាមទារដើម្បីទទួលបានការដោះស្រាយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm