តុលាការ ICJ បញ្ជាឱ្យអ៊ីស្រាអែល បញ្ឈប់ទុរ្ភិក្សនៅហ្កាហ្សា ខណៈក្រុមហាម៉ាស ត្រូវការបទឈប់បាញ់

2024/03/29 09:02:30 am        82

តុលាការពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានបញ្ជាជាឯកច្ឆ័ន្ទឱ្យអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ដោយអាហ្វ្រិកខាងត្បូង ពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ត្រូវចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជាមូលដ្ឋានដល់ប្រជាជនប៉ាឡេស្ទីននៃតំបន់ហ៊ុមព័ទ្ធ និងបញ្ឈប់ការរីករាលដាលទុរ្ភិក្ស។

ប៉ុន្តែក្រុមហាម៉ាស ដែលប់គ្រងនៅតំបន់ហ្កាហ្សាបាននិយាយថា បទឈប់បាញ់មួយ គឺចាំបាច់ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌។

បញ្ជាពីតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីន បានប្រយុទ្ធគ្នាយ៉ាងស្និទ្ធស្វាញជុំវិញមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) នៃតំបន់ហ្កាហ្សា ជាទីដែលក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដបាននិយាយថា ពួកគេបានវាយប្រហារទាហាន និងរថក្រោះអ៊ីស្រាអែលដោយគ្រាប់រ៉ូកែត និងកាំភ្លើងត្បាល់។

ចៅក្រមនៅតុលាការបាននិយាយថា ប្រជាជននៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះប្រឈមនឹងស្ថានភាពកាន់តែអាក្រក់។ វិធានការថ្មីនេះត្រូវបានស្នើដោយប្រទេសអាហ្វ្រិកខាងត្បូង ជាផ្នែកមួយនៃបណ្ដឹងរបស់ខ្លួនដែលចោទប្រកាន់អ៊ីស្រាអែល ពីអំពើប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនៅក្នុងតំបន់ហ្កាហ្សា។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក បាសេម ណេម (Basem Naim) បាននិយាយថា សេចក្តីសម្រេចពីតុលាការនោះមិនដំណើរការបានគ្រប់គ្រាន់ទេ ហើយអ៊ីស្រាអែល ត្រូវតែទទួលបានបញ្ជាឱ្យបញ្ចប់ការវាយលុកយោធារបស់ខ្លួន ដើម្បីបញ្ឈប់ការរងទុក្ខវេទនា៕

អត្ថបទដែលទាក់ទង

ព្យុះកួច សម្លាប់មនុស្ស៥នាក់ និង៣៣នាក់របួស ក្នុងទីក្រុងក្វាងចូវរបស់ចិន ខណៈទប់ទល់ទឹកជំនន់ធ្ងន់ធ្ងរ
2024/04/28 12:59:13 pm        1
ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជា ជំរុញមន្ត្រីទូតកម្ពុជាតាមបណ្តាប្រទេសបង្កើនផ្សព្វផ្សាយ​ផលិតផលម្ហូបខ្មែរ

2024/04/28 01:30:58 pm
​សហគ្រាសផលិតគ្រឿងស្រវឹងបង្កើនយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
2024/04/28 01:25:45 pm
​សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារ​ចលនាស្រ្តីទូទាំងខេត្តកណ្តាល
2024/04/28 01:06:29 pm
​ព្យុះកួច សម្លាប់មនុស្ស៥នាក់ និង៣៣នាក់របួស ក្នុងទីក្រុងក្វាងចូវរបស់ចិន ខណៈទប់ទល់ទឹកជំនន់ធ្ងន់ធ្ងរ
2024/04/28 12:59:13 pm
​រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៍គំនូរកម្ពុជា-ចិន អបអរឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤
2024/04/28 12:48:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am