អ្នកបើកកប៉ាល់ បានប្រើវិទ្យុទាក់ទងស្នើសុំជំនួយពីទូកអូស មុនពេលកប៉ាល់បុកស្ពាន បាល់ទីម័រ

2024/03/29 04:14:07 pm        281

អ្នកបើកកប៉ាល់ដឹកទំនិញ ដាលី ដែលបានបុកស្ពានផ្លូវហាយវេមួយចូលទៅក្នុងកំពង់ផែក្រុង បាល់ទីម័រ (Baltimore) របស់អាមេរិក បានប្រើវិទ្យុទាក់ទងស្នើសុំជំនួយទូកអូស ហើយរាយការណ៍ពីការបាត់បង់ថាមពលនៅលើនាវាប៉ុន្មាននាទីមុនហេតុការណ៍បុកកើតឡើង នេះបើយោងតាមក្រុមមន្ត្រីសុវត្ថិភាពសហព័ន្ធបាននិយាយកាលពីថ្ងៃពុធ (២៧ មីនា) ដោយសំអាងដល់សំឡេងពីឧបករណ៍ថតទិន្នន័យ «ប្រអប់ខ្មៅ» របស់កប៉ាល់។

ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិក៏បាននិយាយផងដែរថាស្ពាន ហ្រ្វង់ស៊ីស ស្កុត ឃី (Francis Scott Key) ដែលជាសរសៃឈាមចរាចរលើកំពង់ផែដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧៦ ខ្វះខាតរចនាសម្ព័ន្ធវិស្វកម្ម ដែលធ្វើឱ្យស្ពាននេះកាន់តែងាយរងគ្រោះបង្កជាការដួលរលំដ៏មហន្តរាយ។

ការយល់ដឹងថ្មីអំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីកប៉ាល់ដឹកទូកុងតឺន័រដ៏ធំរបស់សិង្ហបុរី ឈ្មោះ ដាលី (Dali) បានបើកចេញពីកំពង់ផែ បាល់ទីម័រ ឆ្ពោះទៅប្រទេសស្រីលង្កា បានរាយការណ៍ថាបាត់បង់ថាមពល និងសមត្ថភាពក្នុងការធ្វើដំណើរ មុនពេលបុកបង្គោលជំនួយនៃស្ពាន។

ផលប៉ះពាល់បាននាំឱ្យផ្នែកភាគច្រើននៃស្ពានបានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco) ស្ទើរតែភ្លាមៗ ដោយបានកាត់ផ្ដាច់ផ្លូវដឹកជញ្ជូន និងបង្ខំឱ្យបិទដោយគ្មានកំណត់នៃច្រកកំពង់ផែ បាល់ទីម័រ ដែលជាច្រកដ៏មមាញឹកបំផុតមួយនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm