ពលរដ្ឋហ្ស៊កដានី រាប់រយនាក់នៅតែបន្តចេញតវ៉ានៅជិតស្ថានទូតរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងរដ្ឋធានីអាម៉ង់ (Amman) កាលពីថ្ងៃព្រហស្បតិ៍ទី២៨មីនា បង្ហាញការគាំទ្រដល់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
ក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោក កាន់បដា និង ក្រវីទង់ជាតិប៉ាឡេស្ទីន និងហ្ស៊កដានី អំឡុងតវ៉ាប្រឆាំង សន្ធិសញ្ញាសន្តិភាពរបស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល។

សន្ធិសញ្ញាសន្តិភាពរបស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺគ្មានការគាំទ្រឲ្យបានទូលំទូលាយ ក្នុងចំណោម ប្រជាពលរដ្ឋជាច្រើន ដែលមើលឃើញថាជារឿងធម្មតា ប្រៀបដូចជាការក្បត់ចំពោះសិទ្ធិរបស់អ្នកស្នេហាជាតិប៉ាឡេស្ទីន។

ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមអ្នកបានប្រមូលផ្ដុំគ្នា បានក្លាយជាចំណុចក្ដៅរយៈយូរនៃការតវ៉ាប្រឆាំងអ៊ីស្រាអែល ចំពោះភាពវឹកវរនៅក្នុងតំបន់ហ្កាហ្សា និង ដែនដី ប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ដោយប្រទេសអ៊ីស្រាអែល។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះកងកម្លាំងនគរបាលបង្ក្រាបកុបកម្ម បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុរអំឡុងហែរក្បួនតវ៉ាទៅកាន់ស្ថានទូតអ៊ីស្រាអែល ប្រចាំក្នុងរដ្ឋធានីអាម៉ង់ ។
កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស និងបាញ់ផ្លោងក្នុងតំបន់ហ្កាហ្សា ឥតសំចៃដៃដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៣២.០០០ នាក់៕