ការតវ៉ារបស់ក្រុមអ្នកបើករថយន្តក្រុងនៅទីក្រុងសេអ៊ូល បានបញ្ចប់ក្រោយរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែ

2024/03/29 05:02:10 pm        117

ក្រុមអ្នកបើកបររថយន្តក្រុងនៅក្នុងទីក្រុងសេអ៊ូល បានបញ្ចប់ការតវ៉ារយៈពេលមួយម៉ោង កាលពីថ្ងៃទី២៨មីនា បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច រវាងសហជីពរថយន្តក្រុងរបស់រដ្ឋធានីកូរ៉េខាងត្បូង និងបុគ្គលិករបស់ខ្លួន ស្ដីពីការដំឡើងប្រាក់ឈ្នួល ហើយការបញ្ចប់កូដកម្មនេះ បានធ្វើឲ្យចរាចរណ៍រដ្ឋក្នុងរដ្ឋធានីមានប្រជាជនជាង៩លាននាក់ បានធូរស្រាលឡើងវិញ។

រដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា សហជីពការងាររថយន្តក្រុងសេអ៊ូល និងបុគ្គលិក របស់ខ្លួន បានព្រមព្រៀងដំឡើងប្រាក់ឈ្នួល៤,៤៨% បន្ទាប់ពីការចរចា ទន្ទឹមនឹងប្រតិបត្តិការដឹកជញ្ជូនសាធារណៈបានត្រឡប់ទៅរកសភាពដើមវិញក្រោយការព្រមព្រៀង។ ដើមឡើយក្រុមសហជីព បានស្នើឲ្យមានការដំឡើងប្រាក់ខែជិត១៣% ។

កូដកម្មទ្រង់ទ្រាយធំ ធ្វើឡើងដោយក្រុមអ្នកបើកបររថយន្តក្រុងរបស់រដ្ឋធានីនេះ គឺជាលើកដំបូងក្នុងយៈពេល១២ឆ្នាំ ។

រថយន្តក្រុងនៅក្នុងរដ្ឋធានីសេអ៊ូល ត្រូវបានប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនសាធារណៈជាអ្វីដែលបណ្ដាក្រុមហ៊ុនឯកជនគ្រប់គ្រងរថយន្តក្រុង ខណៈបង្កើតធនបម្រុងដ៏ច្រើន និងត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលក្រុងរបស់រដ្ឋធានីសេអ៊ូល ដើម្បីធានាការផ្ដល់ជូនសេវាដល់ប្រជាពលរដ្ឋ។

មុនពេលឈានដល់កិច្ចព្រមព្រៀង អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានសន្យាឲ្យមានការសម្របសម្រួលភ្លាមៗ។

លោកថា រថយន្តក្រុងទាំងនោះគឺជាជើងរបស់ប្រជាពលរដ្ឋ ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ពិតជា ពឹងផ្អែកលើរថយន្តក្រុងទាំងអស់នោះជាចាំបាច់។

កូរ៉េខាងត្បូង ក៏កំពុងជួបប្រទះផងដែរនូវការតវ៉ាដែលនៅតែបន្តពីសំណាក់ក្រុមវេជ្ជបណ្ឌិត ខណៈ ក្រុមគ្រូពេទ្យកំពុងហាត់ការរាប់ពាន់នាក់ បានដើរចេញពីការងារប្រឆាំងទៅនឹងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាពេទ្យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm