វិមានក្រឹមឡាំង៖ រុស្ស៊ី បដិសេធតួនាទីក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/03/29 10:21:39 am        78

រុស្ស៊ីនឹងមិនពាក់ព័ន្ធក្នុងកិច្ចពិភាក្សាដែលកំពុងបន្តអំពីលទ្ធផលនៃគំនិតផ្តួចផ្តើមសន្តិភាពនៅក្នុងអ៊ុយក្រែនទេ ប៉ុន្តែកំពុងតាមដានព័ត៌មានលម្អិតបែបនេះយ៉ាងដិតដល់ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា)។

នៅព្រឹកថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូស (Olaf Scholz) បានលើកឡើងថា ប្រទេសជាច្រើនរួមទាំងអ៊ុយក្រែន បាននឹងកំពុងពិភាក្សាគ្នានៅកម្រិតនៃក្រុមទីប្រឹក្សាសន្តិសុខស្តីពីគំនិតផ្តួចផ្តើមដែលអាចនាំទៅរកដំណើរការសន្តិភាពក្នុងវិបត្តិអ៊ុយក្រែន។

លោក ផេស្កូវ បាននិយាយថា វិធីសាស្រ្តនៃការញុះញង់ និងលើកទឹកចិត្តទីក្រុងគីវ ឱ្យ «បន្តប្រយុទ្ធរហូតដង្ហើមចុងក្រោយ» បានគ្រប់ដណ្ដប់ចិត្តមនុស្សនៅក្នុងទ្វីបអឺរ៉ុប ហើយពុំមានអ្វីបានផ្លាស់ប្តូរទេ ទោះបីជាមានទស្សនៈផ្សេងគ្នា ជាមួយនឹងភាពខុសប្លែកគ្នានៅក្នុងការបង្កើតនយោបាយអឺរ៉ុបក៏ដោយ។

អ្នកនាំពាក្យរូបនេះបាននិយាយថា បើទោះបីជាមានការចរចាពីផែនការសន្តិភាពក៏ដោយ ក៏អាល្លឺម៉ង់មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងវិបត្តិនេះ។

លោកបានបន្ថែមថា ទីក្រុងមូស្គូ មើលឃើញថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាន់ជំហរជ្រុលនិយមបំផុតក្នុងវិបត្តិ ដោយបានរំលឹកឡើងវិញនូវសំណើរបស់លោក ម៉ាក្រុង ក្នុងការបញ្ជូនកងកម្លាំងយោធាបរទេសទៅកាន់អ៊ុយក្រែនកាលពីខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1
ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/27 04:29:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យប់ថ្ងៃទី២៧មេសា សមត្ថកិច្ចពិនិត្យឃើញយានយន្តបើកបរល្មើសជាតិស្រវឹង ៨០គ្រឿង

2024/04/28 09:52:09 am
​បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម
2024/04/28 08:58:16 am
​អបអរសាទរ! កម្ពុជា ឈ្នះមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
2024/04/28 08:38:16 am
​សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣
2024/04/27 07:52:38 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am