ហ្វីលីពីន បង្កើនភាពតានតឹងក្នុងជម្លោះជាមួយចិន ដោយប្តេជ្ញាប្រឆាំងនឹងការវាយប្រហារឆ្មាំល្បាតឆ្នេរ

2024/03/29 10:34:26 am        61

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថា ហ្វីលីពីននឹងអនុវត្តវិធានការប្រឆាំងនឹង «ការវាយប្រហារខុសច្បាប់ បែបបង្ខិតបង្ខំ ឈ្លានពាន និងបង្កគ្រោះថ្នាក់» ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ដែលនោះបានបង្កើនភាពតានតឹងបន្ថែមទៀតក្នុងជម្លោះដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសហ្វីលីពីន មានការខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អរិភាពម្តងហើយម្តងទៀតដោយនាវាចិនជុំវិញដែនទឹកពិសេសដែលមានជម្លោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង ៣០០ គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល។ សហរដ្ឋអាមេរិក បានបន្តជាមួយនឹងការគាំទ្រខាងសីលធម៌សម្រាប់អតីតអាណានិគម និងសម្ព័ន្ធមិត្តយោធារបស់ខ្លួនលើបញ្ហានេះ។

លោក ម៉ាកូស មិនបានបញ្ជាក់ពីអ្វីដែលជាវិធានការតបតដែលនឹងត្រូវអនុវត្តនោះទេ ប៉ុន្តែបាននិយាយថា វិធានការទាំងនោះនឹងដាក់ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ ហើយមានលក្ខណៈសមាមាត្រ ចេតនា និងសមហេតុផល ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ការវាយប្រហារដោយបើកចំហ និងខ្លាំងក្លា។

ភាពយ៉ាប់យ៉ឺនក្នុងទំនាក់ទំនងជាមួយចិន កើតឡើងនៅពេលដែលលោក ម៉ាកូស ស្វះស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ដោយបើកដៃឱ្យសហរដ្ឋអាមេរិក បង្កើនការចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីន និងពង្រីកសមយុទ្ធរួម ដើម្បីរួមបញ្ចូលការល្បាតតាមសមុទ្រ និងផ្លូវអាកាសលើសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំង៕

អត្ថបទដែលទាក់ទង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1
ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/27 04:29:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ កុំយកមតិសហជីពពីរបីនាក់មកនិយាយថាកម្ពុជាអត់សិទ្ធិសេរីភាព

2024/04/28 11:58:43 am
​NEA នាំយកឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្ស/និស្សិត និង​អ្នកស្វែង​រកការងារធ្វើ
2024/04/28 10:54:04 am
​យប់ថ្ងៃទី២៧មេសា សមត្ថកិច្ចពិនិត្យឃើញយានយន្តបើកបរល្មើសជាតិស្រវឹង ៨០គ្រឿង
2024/04/28 09:52:09 am
​បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម
2024/04/28 08:58:16 am
​អបអរសាទរ! កម្ពុជា ឈ្នះមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
2024/04/28 08:38:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am