រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បន្តចុះប្រជុំអនុវត្តផែនការសកម្មភាព ថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ក្នុងខេត្តចំនួនបី

2024/03/29 10:45:06 am        56

នាថ្ងៃទី២៦ដល់២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានបន្តចុះដឹកនាំក្រុមការងារ​ក្រសួង ជួបប្រជុំការងារជាមួយ​ប្រធាន​មន្ទី​រ​អភិវឌ្ឍន៍​ជន​បទ ក្រុមការងារការិយាល័យពាក់ព័ន្ធមន្ទីរ និង​មន្រ្តីជំនាញពីមន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ខេត្ត ពិនិត្យការអនុវត្តផែនការសកម្មភាព និង​ផែន​ការថវិកា លើការងារអភិវឌ្ឍន៍ និង​អភិរក្ស​ជន​ជាតិ​ដើមភាគតិច ដើម្បីពិនិត្យលទ្ធភាពពង្រីកថវិកា សម្រាប់​អនុវត្តន៍សកម្មភាព​ការងារ​ជន​ជាតិ​ដើម​ភាគតិច នៅក្នុងខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយ​មានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។​

នាព្រឹកថ្ងៃទី២៦មីនា ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ​ប្រជុំ​ពិភាក្សាដើម្បីពិនិត្យលទ្ធភាពពង្រីកថវិកា សម្រាប់​អនុវត្តន៍សកម្មភាព​ការងារ​ជន​ជាតិ​ដើម​ភាគតិច​នៅ​ខេត្តបន្ទាយមានជ័យ រួមមាន ៖ ការកំណត់អត្តសញ្ញាណ ការកសាងមជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​​ដើម​ភាគតិច និងរៀបចំសហគមន៍គំរូជនជាតិដើមភាគតិច។ ក្រៅពីកិច្ចការ​លើស​កម្មភាព​ជន​ជាតិ​ដើម​ភាគតិច ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក៏បានណែនាំមន្ត្រីនៃមន្ទីរទាំងពីរ ត្រូវ​បន្ត​កិច្ច​សហការ​ល្អធ្វើការជាមួយគ្នា និងបានរំលឹកឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់​កម្ម​វិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមិនត្រូវមើលរំលងឬទុកអនុកម្មវិធី នៃ​កម្ម​វិធី​ណា​មួយ​ចោលឡើយ។

នារសៀលថ្ងៃ​ដដែល​នោះ​ដែរ​ឯកឧត្តម​បាន​បន្ត​ចុះដឹកនាំប្រជុំនៅមន្ទីអភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺដូចគ្នានឹងការងារ​ខេត្តដទៃទៀត​ដែរ​ ដែល​មាន​ជន​ជាតិ​ដើមភាគតិចកំពុងរស់នៅ គឺសំដៅធ្វើយ៉ាង​ណា​ឲ្យ​មន្ទីរ និង​ការិយាល័យ​ជន​ជាតិ​ដើម​ភាគតិច​ ទទួលបានថវិកា​ជា​ឥណទានកើន​ឡើង​សម្រាប់​យក​មក​អនុវត្ត​សកម្មភាព​របស់​ខ្លួន​នៅ​ថ្នាក់​ក្រោម​ជាតិ។ ហើយក្រៅពីនោះ ឯកឧត្តមបាននាំយកនូវអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ឲ្យ​គ្រប់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវស្គាល់នូវកម្មវិធីទាំង ៤ របស់​ក្រសួង​ឲ្យ​បាន​ច្បាស់​លាស់ ហើយត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវស្មើៗគ្នា ។

ក្រោយពីចប់កិច្ចប្រជុំទាំង២ខេត្តខាងលើនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុង​ដំណើរ​បំពេញ​បេសកកម្ម ៣ខេត្ត ជុំវិញបឹងទន្លេសាប ឯកឧត្តមរដ្ឋលេខាធិការ បានចូលទស្សនា ភូមិ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច (កួយ) នៅឃុំវាលវែង ស្រុកប្រាសាទបាល្លង្គ ដែលបាន​ទទួល​ប្រកាស​អត្ត​សញ្ញាណ​រួច​ហើយ និងកំពុងពង្រឹងសហគមន៍ឲ្យក្លាយទៅជា «សហគមន៍គំរូ ជន​ជាតិ​ដើម​ភាគ​តិច»នាពេលខាងមុខ ។ ក្រោយពីកិច្ចចងដៃស្វាគមន៍ និងសំណេះ​សំណាល​រួច​«ស្តាប់​សំឡេង​សហគមន៍​ជន​ជាតិដើមភាគតិច និងបទពិសោធន៍ដឹកនាំសហគមន៍របស់ពួកគាត់ ឯកឧត្តម​ក៏​បានផ្តាំផ្ញើរឲ្យសហគមន៍ពង្រឹងសាមគ្គីភាព កុំឲ្យ​បែកបាក់​គ្នា​ហើយ​ខិតខំ​លើក​ភាព​ជាគំរូ​ដើម្បី​ឲ្យ​សហគមន៍​ផ្សេងទៀតយកគំរូតាម…។ បន្ទាប់មកនា​រសៀលថ្ងៃដដែលនោះដែរឯកឧត្តម សួន សេរីរដ្ឋា និងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច អមដំណើរ​ដោយ​លោកមេឃុំ​សាលា​វិស័យ និងប្រធានសហគមន៍ជនជាតិដើម (កួយ) ចុះទស្សនា ឃ្លាំងស្រូវពូជ (ស្រូវខ្មៅ) មើល​រោង​ការិយាល័យសន្សំប្រាក់ និងផ្សារសហគមន៍ គ្រប់វិស័យសម្រាប់សហគមន៍នៅទីនេះ គឺ​មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់និងទទួលស្គាល់ជា សហគមន៍គំរូជនជាតិដលមភាគតិច (កួយ)។ ក្នុងនោះសហគមន៍មានដីមួយ​កន្លែង​ដែល​បម្រុង​ធ្វើ​ជា​ទីលាន​កីឡា​បាល់​ទាត់ និង​បាល់​ទះ ឯកឧត្តមបានប្រាប់ឲ្យរៀបចំឲ្យបានស្អាត រួច​ឯកឧត្តម​នឹង​គិតគូ​គៀងគរ​រក​ជំនួយ​មក​ជួយ​ផ្តល់​ជា​សម្ភារៈ និង​តារាងបាល់ សម្រាប់ជូនកីឡាសហគមន៍ជនជាតិកួយ។

ដោយឡែក​នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តមសួន សេរីរដ្ឋា បានដឹកនាំការងារប្រជុំ អន្តរមន្ទី (មន្ទីអភិវឌ្ឍន៍ជនបទ និង​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​) ដើម្បីពិនិត្យលើការងាររៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាព និងថវិកា សម្រាប់​អនុវត្ត​លើ​ការងារ​សកម្មភាពជនជាតិដើមភាគតិច។ កិច្ច​ប្រជុំ​បានបើកដំណើរការដោយរលូន ដោយ​ការ​បង្ហាញ​ត្រង់ៗអំពីផែនការសកម្មភាព និង​អនុ​គណនេយ្យ​ថវិកា ដែលគាំទ្រសកម្មភាព ព្រមទាំង​បាន​ដោះស្រាយ​នូវចំណុចយល់ច្រឡំមួយចំនួន ដែល​កន្លងមកធ្វើឲ្យមានភាពរាំងស្ទះ និងប្រឈម​ការ​ខ្វះខាត​ថវិកា ហើយ​ក្រោយ​ចប់​កិច្ច​ប្រជុំ​នេះ​បាន​ឲ្យ​គ្រប់​ភាគីយល់ជ្រួតជ្រាប និង​រួមគ្នា​កែ​តម្រូវ​ទាំងអស់​គ្នា៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣
2024/04/27 07:52:38 pm        1
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm        1
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
2024/04/27 05:42:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm
​ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
2024/04/27 05:42:42 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
2024/04/27 05:30:49 pm
​ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am