ស្ពានអាកាស « មរតកតេជោ » នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ខាងមុខនេះ

2024/03/29 06:45:57 pm        746

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុញ្ញាត​ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​ស្ពានអាកាស « មរតកតេជោ » ជាបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ នៅថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ពោលនៅ​មុនពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​មក​ដល់ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយកាត់បន្ថយការកកស្ទះ ។

ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានជាន់ទី២ ដែលជាដំណាក់កាលទី១ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។

ប្រជាពលរដ្ឋអ្នកដំណើរ បានសម្តែងក្តីរំភើបរីករាយ ចំពោះ​ការ​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ ព្រោះស្ពាននេះ នឹងជួយសម្រួលច្រើន​ដល់​លំហូរ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពួក​គាត់បានលឿនរហ័ស មិនចំណាយពេល និងជួយកាត់​បន្ថយ​ការ​កក​ស្ទះ​បាន​ច្រើន​ឡើង​ផង​ដែរ ព្រោះកន្លងទៅតំបន់អតីតច្រមុះជ្រូកក្បាលថ្នល់ តែងតែប្រឈមការកកស្ទះមករហូត ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះ​ការ​បន្ត​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សមិទ្ធ​ផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។

សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថី​កង​យោធ​ពល​ខេមរ​ភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ន​ដំណាក់​កាលទី​១ ​នឹងត្រូវបញ្ចប់ក្នុងរយះពេល២ថ្ងៃទៀតប៉ុណ្ណោះ ដោយឡែក​ការសាង​សង់​ដំណាក់​កាល​ទី២​ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅមុនខែមេសា ឆ្នាំ២០២៥ខាងមុន ។

គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាន​នេះ​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោង​ចំណាយ​ថវិកា​សាង​សង់​ជាង ៣៦លានដុល្លារអាមេរិក៕ អត្ថបទ៖ លីហេង &កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm