នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ស្នើឱ្យតុលាការពន្យារពេលកំណត់លើផែនការយោធាកាតព្វកិច្ចដ៏ចម្រូងចម្រាស

2024/03/29 06:45:58 pm        88

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានស្នើឱ្យតុលាការកំពូលរបស់អ៊ីស្រាអែល ពន្យាពេលកាលបរិច្ឆេទកំណត់ថ្ងៃទី ៣១ ខែមីនា សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតផែនការយោធាកាតព្វកិច្ចថ្មី ដែលនឹងដោះស្រាយការខឹងសម្បារជាចម្បងចំពោះការលើកលែងចូលបម្រើទ័ព ដែលផ្តល់ដល់ជនជាតិជ្វីហ្វជ្រុលនិយម។

ភាពចម្រូងចម្រាសជាច្រើនទស្សវត្សន៍បានក្លាយជាភាពរសើបជាពិសេសនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល ដែលភាគច្រើនជាទាហានកាតព្វកិច្ចវ័យជំទង់ និងជនស៊ីវិលវ័យចំណាស់ ដែលត្រូវបានចល័តសម្រាប់កាតព្វកិច្ចបម្រុង កំពុងធ្វើសង្រ្គាមជិតប្រាំមួយខែនៅហ្កាហ្សា ដើម្បីព្យាយាមលុបបំបាត់ចលនាអ៊ីស្លាមនិយមហាម៉ាស ដែលគ្រប់គ្រងលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។

ខណៈពេលដែលតុលាការកំពូលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់លោក ណេតាន់យ៉ាហ៊ូ តុលាការបានសម្រេចដោយឡែកពីគ្នាថា ការឧបត្ថម្ភធនរបស់រដ្ឋសម្រាប់បុរសជនជាតិជ្វីហ្វជ្រុលនិយមមានវ័យបម្រើយោធា ដែលកំពុងសិក្សានៅក្នុងថ្នាក់សិក្ខាសាលា ជាជាងការបម្រើក្នុងឯកសណ្ឋាន ត្រូវផ្អាកនៅថ្ងៃចន្ទ (០១ មេសា) ខាងមុខនេះ។

តុលាការកំពូលក្នុងឆ្នាំ ២០១៨ បានសម្រេចផ្ដល់ការគាំទ្រចំពោះអ្នកប្តឹងតវ៉ាដែលអះអាងថាការលើកលែងកាតព្វកិច្ចយោធានេះគឺមានការរើសអើង។ សភាបានបរាជ័យក្នុងការរៀបចំផែនការថ្មី ហើយការលើកលែងដែលចេញដោយរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចយោធានៃពួកជនជាតិជ្វីហ្វជ្រុលនិយមនេះ នឹងត្រូវផុតកំណត់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm