ក្រុមបាតុករ រំខានដល់ការរៃអង្គាសប្រាក់របស់លោកBiden លោកObama និងលោក Clinton

2024/03/29 07:03:11 pm        85

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអ្នកកាន់តំណែងមុនមកពីគណបក្សប្រជាធិបតេយ្យ លោក Barack Obama រួមទាំងដោយអតីតប្រធានាធិបតី លោក Bill Clinton និងក្រុមរៃអង្គាសល្បីៗបានមកចូលរួមក្នុងព្រិត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នករៀបចំបាននិយាយថា រៃអង្គាសប្រាក់បានជាង ២៥លានដុល្លារសម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញនៅសហរដ្ឋអាមេរិក របស់លោក Biden ។

លោក Biden បានមកដល់ជាមួយលោក Obama តាមយន្តហោះ Air Force One កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយលោក Clinton បានចូលរួមក្នុងការពិភាក្សាមួយ ដែលសម្របសម្រួលដោយពិធីករលោក Stephen Colbert ក្នុងកម្មវិធី «The Late Show» នៅសាលតន្ត្រី Radio City នៅចំពោះមុខភ្ញៀវរាប់ពាន់នាក់។ ប៉ុន្តែកម្មវិធីរៃអង្គាសប្រាក់ ត្រូវបានរំខានជាបន្តបន្ទាប់ដោយការតវ៉ានៅក្នុងសាលដ៏ធំ ខណៈអ្នកចូលរួមបានក្រោកឡើងដើម្បីស្រែកនៅក្នុងកិច្ចពិភាក្សានោះ ដោយសំដៅលើការគាំទ្ររបស់លោក Biden ចំពោះអ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ៣០.០០០នាក់ នៅតំបន់ហ្កាហ្សា។

លោក អូបាម៉ា បាននិយាយថា លោក Biden មាន «ភាពច្បាស់លាស់ខាងសីលធម៌» លើបញ្ហាប្រទេសអ៊ីស្រាអែល ហើយមានឆន្ទៈស្តាប់គ្រប់ភាគី នៅក្នុងការជជែកដេញដោលនេះ និងស្វែងរកមូលដ្ឋានរួម។ នៅពេលដែលបាតុករម្នាក់នៅខាងក្នុងសាលមហោស្រព បានរំខានលោកអូបាម៉ា អតីតប្រធានាធិបតីរូបនេះ បាននិយាយតបវិញភ្លាមៗថា «អ្នកមិនអាចគ្រាន់តែនិយាយ និងមិនស្តាប់នោះទេ នោះហើយជាអ្វីដែលភាគីម្ខាងទៀតធ្វើ»។

លោក អូបាម៉ា បាននិយាយថា យុទ្ធនាការបោះឆ្នោតថ្មីរបស់លោក Biden មិនមែនគ្រាន់តែជាករណីប្រឆាំងលោក Trump ប៉ុណ្ណោះទេ ប៉ុន្តែជាករណីវិជ្ជមានសម្រាប់លោក Biden ដែលបានពង្រីកការថែទាំសុខភាព។ លោក Clinton បាននិយាយថា តួលេខសេដ្ឋកិច្ចរបស់លោក Biden បានវ៉ាដាច់រដ្ឋបាលរបស់លោក Trump យ៉ាងខ្លាំង។ លោក Clinton ជឿជាក់លើការរក្សាបានតួលេខនេះ ហើយលោកBiden ធ្វើល្អសម្រាប់អាមេរិក ហើយសមនឹងទទួលបានអាណត្តិមួយទៀត។

សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍របស់លោក Biden កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវការភ្ញាក់ផ្អើល ដល់កិច្ចខិតខំប្រឹងប្រែងបោះឆ្នោតថ្មីរបស់លោក មានតម្លៃចន្លោះពី ២៥០ ដុល្លារទៅ ៥០០.០០០ ដុល្លារ នេះបើយោងតាមសមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ដែលដឹងអំពីផែនការនេះ។

មនុស្សជាង ៥ពាន់ ត្រូវបានគេរំពឹងថាចូលរួមព្រឹត្តិការណ៍នេះ ដែលពុំមានការចាក់ផ្សាយតាមទូរទស្សន៍នោះទេ ប៉ុន្តែយុទ្ធនាការនេះមានផែនការបង្ហោះឃ្លីប នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm