លោកជំទាវ ឱ វណ្ណឌីន ប្រាប់ដល់ក្រុមអគតិមួយចំនួនដែលប្រឆាំងនឹងថ្នាំចិន បើមិនបានជួយអ្វីទេកុំយកជើងរាទឹក

2021/07/20 06:54:17 pm        951

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បាន​ផ្តាំផ្ញើ​ដល់ក្រុមអគតិមួយចំនួនជាពិសេសក្រុមពួកប្រឆាំង ដែលតែងតែលើកឡើង​អំពីថ្នាំ​វ៉ាក់សាំង និងឱសថ​បុរាណចិន​ក្នុងការការព្យាបាលមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា ថាបើពួកផងខ្លួន​មិន​បានជួយ​អ្វីទេ​ សូមកុំយកជើងរាទឹក និងកុំរំខានក្នុង​ការ​ព្យាបាល​ជំងឺកូវីដ១៩​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋធ្វើអ្វី ខណៈដែលពួកអគតិទាំងនោះ​ លើកឡើង​នាពេលកន្លងទៅ​ភាគច្រើន​ដូចពាក់​វែនតាខ្មៅមើលមិនឃើញអ្វីទាល់តែសោះ។

ការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល​កម្ពុជា គឺបានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងក្រុមព័ត៌មានមួយក្តាប់តូច​បានផ្សព្វផ្សាយ និង​វិភាគ​លើកឡើងថា ថ្នាំវ៉ាក់សាំងចិន និងថ្នាំឱសថចិនវាគ្មានប្រសិទ្ធភាពអ្វីនោះទេ ក្នុងការព្យាបាល​បងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគកូវីដ១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈបានយកថវិកា១០លាន​រៀល​ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀត ជូន​បុគ្គល​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន គឺអ្នកស្រីផេង សឿនអាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកជំទាវឱ វណ្ណឌីន បានបន្ដថា ការផ្សព្វផ្សាយនាពេលកន្លងទៅរបស់​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ទាក់ទង​នឹងថ្នាំចិនដែលបានចរាចរណ៍ឲ្យព្យាបាលនៅប្រទេសកម្ពុជា គឺមិនបាន​ឆ្លុះបញ្ចាំង​ឲ្យ​បាន​ច្បាស់លាស់ ហើយការលើកឡើងបែបនេះ គឺពិតជាមាន​និន្នាការ ខណៈថ្នាំឱសថចិននេះបាន​ប្រើប្រាស់​នៅ​តាម​បណ្តាប្រទេសជាច្រើនទាំងនៅតំបន់អឺរ៉ុប និងអាស៊ីនោះ។

ជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ផងដែរថា ថ្នាំឱសថចិនដែលបានយកមក​ព្យាបាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជានេះ វាមិនបានធ្វើឲ្យជំងឺជាសះស្បើយទាំងស្រុងនោះទេ ប៉ុន្តែវាអាចជួយសម្រាលក្នុងការឆ្លង និងឈឺបានរយៈពេលដែល​វេជ្ជបណ្ឌិត​បានកំណត់នោះ។

យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវយ៉ាងទទួច សូមកុំឲ្យបងប្អូនប្រជាពលរដ្ឋ​ជឿតាមការ​ឃោសនា​ពីសំណាក់ជនអគតិមួយចំនួនទាក់ទងនឹងការប្រើប្រាស់ថ្នាំ និងឱសថអ្វីផ្សេងៗ​ក្រៅពីក្រសួងសុខាភិបាលដែលបានអនុញ្ញាត ហើយមួយវិញទៀតសូមបន្តប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​បន្ថែមទៀត ជាពិសេសអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន៣កុំ ៣ការពារ ខណៈមេរោគកូវីដ១៩នៅ​តែឆ្លងដល់​យើងគ្រប់រូបដដែល បើទោះបីជាយើងបានចាក់ថ្នាំវ៉ាក់សាំងការពារក៏ដោយនោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm