សិស្សមធ្យមសិក្សាវិចិត្រសិល្បៈហាត់សមរបាំត្រុដិ ខណៈមានការអញ្ជើញសម្តែងច្រើននា​ឱកាសចូលឆ្នាំថ្មីខាងមុខ

2024/03/29 08:02:40 pm        268

នៅថ្ងៃទី២៩ ខែមីនានេះ ក្រុមសិស្សសាលាមធ្យមសិក្សាវិចិត្រសិល្បៈជាច្រើនក្រុម បាន​នាំ​បន្តការ​ហាត់​សម​ឲ្យ​ត្រូវតាមទម្រង់របាំត្រុដិ ដើម្បីត្រៀមចេញរាំសម្តែង លើករាសី និងបណ្តេញ​គ្រោះ​ឧបទ្រព​ចង្រៃ នៅតាមកេហដ្ឋាន ស្ថាប័នរដ្ឋ ឯកជន និងតាមកន្លែងធ្វើការងារ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីខ្មែរឈានចូលមកដល់ខាងមុខនេះ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ថ្លែងថា ក្រោយ​ពីថ្នាក់​ដឹក​នាំ​ស្ថាប័ន​រដ្ឋ និងឯកជន និងគ្រួសារពលរដ្ឋខ្មែរជាច្រើន បានគាំទ្រ និងនាំគ្នាទាក់​ទង​ក្រុម​របាំត្រុដិ​នៃ​សាលា​មធ្យ​មសិក្សា​វិចិត្រសិល្បៈអញ្ជើញទៅសម្តែងច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មកនៅពេលនេះក្រុមសិល្បករ សិល្បៈជាច្រើនក្រុម ជាពិសេសក្រុមរបាំត្រុដិ គឺបាននាំគ្នាហ្វឹកហ្វឹក និង​ហាត់សម ត្រូវទម្រង់របំាត្រុដិពិតប្រាកដ ដើម្បីរាំ សម្តែងជូនពរ លើករាសី ផ្តាច់គ្រោះ ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំថ្មី និងបណ្តេញឧបទ្រពចង្រៃចេញពីកេហដ្ឋាន និងកន្លែងធ្វើការងារ ប្រកប​អាជីវកម្ម​នានា​។

លោកឱ្យដឹងថា ការហាត់សមរបាំត្រុដិនេះ មានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុម​អ្នក​បុក​កញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និង​បុរស​អ្នក​ច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរ​ដោយ​ក្រុម​អ្នក​សម្ដែង​ទាំងអស់​គ្នា​ទៅ​តាម​ចង្វាក់​ តាមវគ្គឃ្លានៃចម្រៀង ហើយត្រូវបានពលរដ្ឋខ្មែរ តែងនិយមអញ្ជើញចូលរាំ សម្តែង​តាំង​ពីយូរ​យ៉ាណាស់ហើយ។

លោក ហេង កំសាន្ត បញ្ជាក់ថា ក្រៅពីការហាត់សមរបាំត្រុដិ ក្រុមសិស្ស តាមផ្នែកទាំងអស់គ្នា ក៏​នាំ​គ្នា​ហា​ត់សមការរាំឲ្យត្រូវក្បាច់បុរាណស្រុះគ្នាល្អ និងហាត់សមប្រភេទរបាំនានាទៀតជាច្រើន ត្រៀម​សម្តែងសិល្បៈចំរុះឈុតធំ ជូនមហាជនចូលទស្សនា នៅក្នុងសាលា​មធ្យម​សិក្សា​វិចិត្រ​សិល្បៈ ​នៅថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ផង​ដែរ​៕​ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        158
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm