កម្មករ និងសហជីពនៃរោងចក្រ RG កោតសរសើរពីទឹកចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ និងរៀបរយដែលធ្វើឱ្យការបើកប្រាក់ដំណើរការដោយរលូន

2024/03/29 08:24:48 pm        116

ក្នុងអំឡុងពេលបើប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួលខេត្តកណ្តល កម្មករ កម្មការិនី និង​សហជីព​ប្រចាំ​រោងចក្រអ.ជី ហ៊្វូតវែរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បាន​ កោត​សរសើរ​ពីទឹ​កចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​អាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ និង​ការ​សម្រួល​ឯក​សារ​ផ្សេងៗ​របស់​កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាព​កក់ក្តៅ​អំឡុង​ពេល​បើក​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករនៃរោងចក្រអ.ជីហ៊្វូតវែរ នៅថ្ងៃទី២៩នេះ បាននិងកំពុង​បើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​ក្រុម​ហ៊ុន​បាន​គិត​គូ​ផ្តល់​ឱ្យ​ក្រោម​ការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

កញ្ញា តូច តេងហី កម្មកររោងចក្រអ.ជី ដែលមានពិការភាព បានសរសើរ​ពី​ការ​យក​ចិត្តទុកដា​ក់​របស់​រដ្ឋាភិបាលទាំងកិច្ចការងាររដ្ឋបាល និងការងារ​សម្រួល​ជាទូទៅ​ដល់​ខ្លួន​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន។

បន្ថែមពីនេះ កញ្ញា តង់ បញ្ញា កម្មកររោងចក្រ អ.ជី សប្បាយចិត្តខ្លាំងដែលមន្ត្រីក្រសួងការងារ បាន​សួរ​នាំ និងប្រឹក្សាពីឯកសារសម្រាប់បើកប្រាក់ឈ្នួលដែលធ្វើឱ្យកញ្ញាពេញចិត្តចំពោះទង្វើ និង​កាយវិការដ៏សមរម្យនេះ។

ដោយឡែកអនុប្រធានសហជីពខ្មែរCUFប្រចាំរោងចក្រ អ.ជី អ្នកនាង និល ខេន ក៏​បាន​មើល​ឃើញ​ពី​កាយវិការ នៃ​ការ​យក​ចិត្ត​ទុកដាក់​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​បើក​ប្រាក់​ឈ្នួល​នេះ​ដែរ​ដោយ​លាន់មាត់ពីភាពសាមញ្ញរបស់មន្ត្រី និងការយកចិត្ត​ទុក​ដាក់​ដល់​កម្មករ​គ្រប់គ្នា​ដែល​ធ្វើ​ឱ្យ​កម្មករ​ទាំងអស់គ្នាសប្បាយរីករាយ ហើយមានភាព​ស្និទ្ធស្នាល​បន្ថែមទៀត​លើ​ដំណោះ​ស្រាយ​ថវិ​កា​ដែល​ទទួលបានលឿនហើយនោះ។

ជាមួយគ្នានេះ កម្មករទាំងអស់ និងសហជីព ក៏បានលើកឡើងព្រមគ្នាដោយបង្ហាញពីសមាណចិត្ត ពេញ​ចិត្ត គាំទ្រ និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​បាន​គិតគូ​ពី​សុខទុក្ខ​របស់​កម្មករ​ដោយ​មិន​ទុក​ឱ្យ​កម្មករ​រងារ​ដោយ​គ្មាន​ដំណោះ​ស្រាយ​ឡើយ​៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm