ប្រភព៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស៊ីរី បានសម្លាប់មនុស្សប្រហែលជិត ៤០ នាក់

2024/03/29 09:18:06 pm        169

ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង អាឡិបប៉ូ (Aleppo) ភាគខាងជើងនៃប្រទេសស៊ីរី នៅព្រឹកថ្ងៃសុក្រ (២៩ មីនា) នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ រួមទាំងសមាជិក ៥ នាក់នៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា។

ក្រសួងការពារជាតិស៊ីរី បាននិយាយនៅមុននោះបន្តិចថា ជនស៊ីវិល និងបុគ្គលិកយោធាមួយចំនួនត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារប្រឆាំងនឹងទីក្រុងអាឡិបប៉ូ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងទីជនបទនៃទីក្រុងអាឡិបប៉ូ នៅម៉ោងប្រហែល ១:៤៥ នាទីព្រឹក(ម៉ោងក្នុងស្រុក)។

ការវាយប្រហារតាមអាកាសនេះ បានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារដោយយានដ្រូន ដែលធ្វើឡើងពីទីក្រុង អ៊ីដលីប (Idlib) និងតំបន់ជនបទភាគខាងលិចទីក្រុង អាឡិបប៉ូ ដែលក្រសួងបានពិពណ៌នាថា ត្រូវបានធ្វើឡើងដោយ «អង្គការភេរវករ» សំដៅទៅលើជនស៊ីវិលនៅក្នុងទីក្រុង អាឡិបប៉ូ និងតំបន់ជុំវិញនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានលើកឡើងពីចំនួនអ្នកស្លាប់ជាក់លាក់ ឬបញ្ជាក់ឱ្យច្បាស់ថាតើអ្នកស្លាប់ និងរបួសនោះ បណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឬការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm