Memphis Depay មកដល់ Barcelona ផ្លូវការ​ផ្ទេរ​ពី Olympique Lyon

2021/07/20 07:10:41 pm        101

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ហូ​ឡង់ Memphis Depay បានធ្វើ​ដំណើរ​មកដល់ Barcelona ហើយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្នុងការ​ផ្ទេរពី​ក្លិប​បារាំង Olympique Lyon ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​។ អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​គឺជា​សមាជិក​សំខាន់​របស់​ក្រុម​ជំរើសជាតិ​ហូ​ឡង់​នៅ Euro ២០២០ ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​។

​​អ្នកចាត់ការ Barcelona បច្ចុប្បន្ន​លោក Ronald Koeman ដែល​ធ្លាប់​ធ្វើការ​ជាមួយ Depay ពេល​លោក​នៅ​ដឹកនាំ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​នោះបាន​និយាយថា ការនាំយក​កីឡាករ​វ័យ ២៧​ឆ្នាំ​រូបនេះ​មកកាន់ Nou Camp នឹងធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់ Barcelona កាន់តែ​រឹងមាំ​បូករួម​ទាំង​វត្តមាន​របស់ Lionel Messi និង Sergio Aguero ក៏ដូចជា Antoine Griezmann​។​ ​ចំណែក Memphis Depay បាន​និយាយ​ដែរ​ថា Barcelona ជា​ក្រុម​ដែលមាន​របៀប​លេង​គួរឱ្យ​ចាប់អារម្មណ៍ ត្រូវ​នឹង​របៀប​លេង​របស់គេ​។

សូម​បញ្ជាក់​ថា ​ការមកដល់​របស់ Memphis Depay មកកាន់ Barcelona គឺ​មិនមាន​ចំណាយ​លុយ​អ្វី​ឡើយ ​បន្ទាប់ពី​កិច្ចសន្យា​របស់​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​អស់​សុពលភាព​ជាមួយ Lyon ក្រោយ​ចប់​រដូវ​កាល​មុន​។ ការបង្ហាញ​ខ្លួន​សរុប​ឱ្យ Lyon ១៣៩ប្រកួត​តាំងពី​ឆ្នាំ២០១៧ នោះ Depay រកបាន ៦៣គ្រាប់ ខណៈ​នៅ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​ត្រូវបាន​កោះហៅ​ដំបូង​តាំងពី​ឆ្នាំ២០១៣ បង្ហាញខ្លួន​បានមក​ដល់ពេលនេះ ៦៨ប្រកួត​រកបាន ២៨គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm