ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស

2024/03/29 09:30:49 pm        111

ជនជាតិជប៉ុន មួយចំនួនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ ស៊ីនជូគូ (Shinjuku) ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបង្កើនថវិកាការពារជាតិរបស់ខ្លួន។ សភាជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ដែលចាប់ផ្តើមនៅក្នុងខែមេសា សរុបចំនួន ១១២,៥៧ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៧៤៣,៨៥ ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធថ្មី បានកើនឡើង ១៦,៦ ភាគរយបើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៧,៩២ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៥២,៣៣ ពាន់លានដុល្លារអាមេរិក។

ដោយស្រែកពាក្យស្លោកថា «ការពង្រីកយោធាគឺកំពុងឆ្ពោះទៅរកសង្រ្គាម» និង «គ្មានការពង្រីកយោធា» ក្រុមអ្នកតវ៉ាក្នុងតំបន់បានសម្តែងការព្រួយបារម្ភរបស់ពួកគេប្រឆាំងនឹងវិធានការររបស់រដ្ឋាភិបាល។

សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស កូមេតូ (Komeito) ថ្មីៗនេះបានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយដែលបង្កើតឡើងដោយជប៉ុន អង់គ្លេស និងអ៊ីតាលី ទៅកាន់ប្រទេសទីបី។

ក្រុមអ្នកតវ៉ាបាននិយាយថា នេះគឺជាការបន្ធូរបន្ថយបន្ថែមទៀតនៃការគ្រប់គ្រងការនាំចេញអាវុធរបស់ប្រទេសជប៉ុន និងជំហានមួយទៀតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm