អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយលឿនរហ័សចំពោះកម្មកររោងចក្រ RG បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល

2024/03/29 11:17:16 pm        54

អ្នកវិភាគសង្គម និងសហជីពនៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើងថា ដំណោះស្រាយដ៏លឿន រហ័សចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញ​ពី​ការ​យកចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​អាណត្តិទី៧​។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​អះ​អាង​​ថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែល​សម្រប​សម្រួល​ឱ្យ​បើក​ប្រាក់​ឈ្នួល​មុន​កាល​កំណត់​នាពេលនេះ គឺជាការបង្ហាញពីការយក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ដែល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

លោកអះអាងថា «ការដោះស្រាយបញ្ហាជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ខ្ញុំសាទរយន្តការលឿនរហ័សនេះ ហើយ​អបអរ​ទៅ​ដល់​បង​ប្អូន​កម្មករទាំងអស់ដែលទទួលបានប្រាក់អត្ថប្រយោជន៍(ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់) នៅ​ជិត​ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ»។

សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញ​ពី​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ចំពោះ​ដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈ​សេដ្ឋកិច្ច​សកល​ក៏​កំពុង​ជួប​បញ្ហា​ផ្សេង​ៗ​។ លោកជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការ​ដោះស្រាយ​រហ័ស​បែប​នេះ​បន្ត​ទៀត​បើ​ទោះបី​ក្នុងករណីណាក៏ដោយ ដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ។

ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរCUFនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី និល ខេន លើក​ឡើង​ថា «ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ្វ៊ូតវែរ) ខ្ញុំ​សូម​អរគុណ​ទៅ​ដល់​រាជរដ្ឋាភិបាល ក្រសួងការងារ និងថៅកែរោងចក្រ ដែលបានខិតខំបំពេញការងារ ធ្វើ​យ៉ាង​ខ្លាំង​ឱ្យ​កម្មករ​របស់យើងទាំងអស់គ្នា ទទួលបានប្រាក់ឈ្នួល និងប្រាក់​បំណាច់​ផ្សេងៗ​ទៀត​មុន​ពេល​វេលា»។

លោកស្រីបានគូសបញ្ជាក់ថា ការធ្វើការយ៉ាងឆាប់រហ័ស​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​សម្រប​សម្រួល​ជាមួយថៅកែរោងចក្រក្នុងពេលនេះ បង្ហាញឱ្យឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​សុខ​ទុក្ខ​របស់បងប្អូនកម្មករ។

គូសបញ្ជាក់ផងដែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើន​លើស​លុប​បាន​មក​ទទួល​ការ​បើក​ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្រមួយនេះ ត្រូវ​បាន​ឆេះ​រង​ការ​ខូច​ខាត​ទាំងស្រុងកាលពីពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm