តម្លៃអាហារហក់ឡើងខ្ពស់ខ្លាំងនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះ

2024/03/29 04:36:20 pm        15

តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានជួបប្រទះការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីជម្លោះកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យអ្នកស្រុកលំបាកកាន់តែខ្លាំង។

ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនេះ អ៊ីស្រាអែលបានអនុវត្តការបិទផ្លូវយ៉ាងទូលំទូលាយនៅលើតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យមានឡានដឹកទំនិញមួយចំនួនតូចដែលដឹកជំនួយប៉ុណ្ណោះ ហើយនោះបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់យ៉ាងខ្លាំង និងការហក់ឡើងនៃតម្លៃក្នុងគ្រឿងផ្គត់ផ្គង់ជីវភាពមូលដ្ឋាន ដូចជាម្សៅមី និងស្ករជាដើម។

ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែអាក្រក់ទៅៗ ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។ នៅទីក្រុង ហ្កាហ្សា ជំនួយអាហារដែលផ្តល់ជូនឱ្យអ្នកស្រុកគឺមានការខ្វះខាតយ៉ាងខ្លាំងសម្រាប់បំពេញតម្រូវការដ៏លើសលប់របស់អ្នកស្រុក។ ប្រជាជនតម្រង់ជួរដើម្បីទិញបន្លែព្រៃ និងពងមាន់ស្អុយ ដែលធ្លាប់តែត្រូវបានដាក់ជាចំណីឱ្យសត្វចិញ្ចឹម។

តម្លៃម្សៅមីមួយគីឡូក្រាមបានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥ ដុល្លារ) ហើយស្ករ ១ គីឡូក្រាមឡើងថ្លៃពី ៣,៥ ស្ហាកែល (ជិត ១ ដុល្លារអាមេរិក) ដល់ ៨០ស្ហាកែល (ច្រើនជាង ២១,៨ ដុល្លារ)។ តម្លៃដ៏ខ្ពស់កប់ពពកនេះ ធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះពីសង្រ្គាមរួចទៅហើយនោះ កាន់តែវេទនាបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ព្យុះគួច បានវាយបោកបក់នៅអាមេរិកកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់
2024/04/29 11:10:55 am        1
ប្រទេសចិន នឹងអនុញ្ញាតឲ្យនាំចូល កសិផល និងផលិតផលនេសាទ ពីកោះតៃវ៉ាន់
2024/04/29 11:08:07 am        1
រុស្សី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែន
2024/04/29 11:03:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះគួច បានវាយបោកបក់នៅអាមេរិកកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់

2024/04/29 11:10:55 am
​ប្រទេសចិន នឹងអនុញ្ញាតឲ្យនាំចូល កសិផល និងផលិតផលនេសាទ ពីកោះតៃវ៉ាន់
2024/04/29 11:08:07 am
​រុស្សី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែន
2024/04/29 11:03:30 am
​បារាំង ជំរុញកិច្ចប្រឹងប្រែងឲ្យប្រទេសលីបង់ ទប់ស្កាត់សង្គ្រាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល
2024/04/29 11:00:18 am
​អ៊ីស្រាអែល ជ្រើសរើសពលរដ្ឋហ្កាហ្សា ដើម្បីជួយស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់
2024/04/29 10:55:08 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am