ការស្ទង់មតិ៖ ៥៥ភាគរយ នៃជនជាតិអាមេរិកឥឡូវនេះប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅហ្កាហ្សា

2024/03/29 04:41:08 pm        25

ប្រជាជនអាមេរិកភាគច្រើនប្រផិតប្រផើយ គឺ៥៥ភាគរយឥឡូវនេះ មិនយល់ព្រមចំពោះសកម្មភាពយោធាដែលអ៊ីស្រាអែល បានធ្វើនៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមការស្ទង់មតិថ្មីរបស់ក្រុមហ៊ុនGallup ខណៈដែលជនជាតិអាមេរិកត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះ យល់ព្រមលើសកម្មភាពយោធារបស់អ៊ីស្រាអែល។

ការគាំទ្រសម្រាប់សកម្មភាពយោធារបស់អ៊ីស្រាអែល បានធ្លាក់ចុះបើធៀបនឹងចុងឆ្នាំមុន។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មួយខែបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមនេះ ការយល់លើសកម្មភាពយោធាគឺ ៥០ភាគរយ   ខណៈដែល៤៥ភាគរយ មិនយល់ព្រមចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នេះបើយោងតាមការស្ទង់មតិរបស់Gallup។

លទ្ធផលបោះឆ្នោតចុងក្រោយបំផុត គឺបានមកពីការស្ទង់មតិដែលបានធ្វើឡើង ចាប់ពីថ្ងៃទី១ ខែមីនាដល់ថ្ងៃទី២០ខែមីនា នេះបើយោងតាមGallup។

ក្រុមហាម៉ាស បានបើកការវាយប្រហារភេរវកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនជាង ៣២.000នាក់ ត្រូវបានសម្លាប់ និងជាង ៧៣.000នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ចំពេលប្រតិបត្តិការជើងគោក ដែលកំពុងបន្តរបស់អ៊ីស្រាអែល និងការវាយប្រហារតាមអាកាសលើតំបន់នេះ បើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស។

ការយល់ព្រមលើសកម្មភាពរបស់អ៊ីស្រាអែល បានធ្លាក់ចុះ ១៨ភាគរយ ក្នុងចំណោមអ្នកប្រជាធិបតេយ្យ និងអ្នកឯករាជ្យ និង ៧ភាគរយ ក្នុងចំណោមអ្នកសាធារណរដ្ឋ។ នៅក្នុងការស្ទង់មតិពីមុន ក្រុមអ្នកឯករាជ្យដែលឥឡូវទំនងជាប្រឆាំងនឹងសកម្មភាពយោធា ត្រូវបានបែងចែក។

អត្ថបទដែលទាក់ទង

ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm        1
សាលារៀននៅទូទាំងប្រទេសបង់ក្លាដែស បានបើកឡើងវិញ ទោះបីមានរលកកម្ដៅខ្លាំងក៏ដោយ
2024/04/28 04:58:28 pm        1
អ៊ីស្រាអែល៖ខ្លួននឹងផ្អាកប្រតិបត្តិការនៅក្រុងរ៉ាហ្វា បើឈានដល់កិច្ចព្រមព្រៀងដោះលែង​ចំណាប់ខ្មាំង
2024/04/28 04:37:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់

2024/04/28 08:28:21 pm
​បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម
2024/04/28 06:56:20 pm
​ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm
​ក្រសួងបរិស្ថាន អាជ្ញាធរខណ្ឌព្រែកព្នៅ និងក្រុមយុវជនធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣
2024/04/28 05:05:32 pm
​សាលារៀននៅទូទាំងប្រទេសបង់ក្លាដែស បានបើកឡើងវិញ ទោះបីមានរលកកម្ដៅខ្លាំងក៏ដោយ
2024/04/28 04:58:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am