UN៖ អ្នកស្លាប់ដោយអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី កើនឡើងជាង ១.៥០០នាក់

2024/03/29 11:44:15 pm        59

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ១.៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ។ សង្រ្គាមរបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទី កាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគូប្រជែងប្រដាប់អាវុធ បានរៀបចំសកម្មភាពវាយប្រហារជាបន្តបន្ទាប់ រួមទាំងការវាយឆ្មក់លើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ។ នាយករដ្ឋមន្រ្តី លោក អារីយ៉ែល ហង់រី(Ariel Henry) បានប្រកាសការលាលែងពីតំណែងកាលពីថ្ងៃទី ១១ ខែមីនា។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉ុលឃឺ ធឺក(Volker Turk) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយរបាយការណ៍ដែលពិពណ៌នាអំពីស្ថានភាព «ដ៏មហន្តរាយ» នៅក្នុងប្រទេសថា ការប្រព្រឹត្តទាំងអស់នេះគឺជាបញ្ហាគួរឲ្យខឹងសម្បារ ហើយត្រូវតែបញ្ឈប់នៅពេលនេះ។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានចងក្រងឯកសារពីការសម្លាប់មនុស្សចំនួន ៤.៤៥១នាក់ កាលពីឆ្នាំមុន និង ១.៥៥៤នាក់ រហូតដល់ថ្ងៃទី ២២ ខែមីនា។

របាយការណ៍និយាយថា បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ឬសង្ស័យថាបានចូលរួមជាមួយក្រុមជនអន្ធពាល ត្រូវបានវាយដំ សម្លាប់ ឬដុតទាំងរស់ ដោយអង្គភាពស្វ័យការពារ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា អង្គភាពប្រដាប់អាវុធ បំពេញចន្លោះសន្តិសុខដែលនៅសល់ពីនគរបាលដែលបានសម្លាប់មនុស្សចំនួន៥២៨នាក់ ជាអ្នកដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមជនអន្ធពាលកាលពីឆ្នាំមុន និង៥៩នាក់នៅឆ្នាំនេះ។

របាយការណ៍ក៏បានពណ៌នាអំពីអំពើហឹង្សាផ្លូវភេទដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងស្ត្រីដែលត្រូវបានបង្ខំក្នុងទំនាក់ទំនងផ្លូវភេទជាមួយសមាជិកក្រុមជនអន្ធពាល និងការចាប់រំលោភចំណាប់ខ្មាំង។ 

ការកើនឡើងនៃអំពើហឹង្សានាពេលថ្មីៗនេះ បានចាប់ផ្តើមនៅពេលដែលក្រុមជនអន្ធពាលបានរួមកម្លាំងគ្នា ចាប់ផ្តើមការវាយលុក និងទាមទារឱ្យ លោក Henry លាលែងពីតំណែង។ 

របាយការណ៍បានលើកឡើងថា ទោះបីជាមានការហាមឃាត់អាវុធពីអន្តរជាតិ ដើម្បីទប់ស្កាត់អំពើហិង្សាក៏ដោយ ក៏ការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវ កំពុងមានលំហូរឆ្លងកាត់ព្រំដែនដ៏ផុយស្រួយរបស់ប្រទេសហៃទី។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm