មេដឹកនាំជប៉ុន ស្វែងរកកិច្ចប្រជុំជាមួយកូរ៉េខាងជើង និងការបញ្ចប់ការធ្លាក់ចុះនៃតម្លៃទំនិញ ដើម្បីបង្កើនការគាំទ្រសាធារណៈ

2024/03/29 11:53:33 pm        92

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ( Fumio Kishida) បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឆ្ពោះទៅរកកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) ជាមេដឹកនាំកូរ៉េខាងជើង ដើម្បីដឹងអំពីការវិលត្រឡប់មកវិញរបស់ប្រជាជនជប៉ុន ដែលត្រូវបានគេជឿថាត្រូវបានចាប់ពង្រត់ដោយភ្នាក់ងារកូរ៉េខាងជើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ៨០។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំនៅតែប្តេជ្ញាចិត្តក្នុងការសម្រេចរឿងនេះសម្រាប់ប្រទេសជប៉ុន»  ខណៈបដិសេធមិននិយាយដោយផ្ទាល់នូវយោបល់ថ្មីៗពីកូរ៉េខាងជើង ដែលស្នើឲ្យមានកិច្ចប្រជុំបែបនេះនឹងអាចកើតមាន លុះត្រាតែជប៉ុន ឈប់សង្កត់ធ្ងន់លើបញ្ហាចាប់ពង្រត់នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីថវិការដ្ឋាភិបាល ត្រូវបានអនុម័តដោយសភា លោក គីស៊ីដា បានសង្កត់ធ្ងន់ថា លោកបានចូលរួមដោយផ្ទាល់នៅក្នុងការចរចាកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីនានា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសជិតខាង។

ក្នុងឆ្នាំ ២០០២ លោក គីម ជុងអ៊ីល ដែលជាឪពុកចុងរបស់លោក គីម ជុងអ៊ុន បានប្រាប់នាយករដ្ឋមន្ត្រី លោក Junichiro Koizumi ថា ភ្នាក់ងាររបស់ខ្លួន បានចាប់ពង្រត់ជនជាតិជប៉ុន ១៣នាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ៨០ ហើយបានអនុញ្ញាតឲ្យពួកគេ ៥នាក់ត្រឡប់ទៅប្រទេសជប៉ុនវិញ។

ជប៉ុនគិតថា មនុស្សរាប់រយនាក់ទៀត អាចត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលនោះ ហើយខ្លះនៅមាន   ជីវិត។ ដំណើរទស្សនកិច្ចលើកទីពីររបស់ លោក Koizumi ទៅកូរ៉េខាងជើង ក្នុងឆ្នាំ ២០០៤ គឺជាជំនួបកំពូលចុងក្រោយរវាងប្រទេសទាំងពីរ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm