អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា-​ថៃ ​រួមគ្នា​​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា​

2021/04/27 09:59:58 am        29

​ភ្នំពេញ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​ថៃ បានធ្វើការ​សហការគ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ស្ថិតក្រោម​បញ្ញត្តិ​ នៃ​ច្បាប់​ ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន សម្រាប់​ក្រុមហ៊ុន និង​រោងចក្រ​នានា ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូល​រួមចំណែក​ក្នុងការ​ទប់ស្កាត់​នៃ​ការ​សំយោគ​គ្រឿងញៀន​នៅ​កម្ពុជា​។​

​​ថ្លែង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ ឯកឧត្តម មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បានលើកឡើង​ថា ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ មាន​មហិច្ឆតា​ចិញ្ចឹម​ចិត្ត​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​ស្រុក ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ជាច្រើន​រូបភាព ដើម្បី​រក​ផល​ចំណេញ​ឲ្យ​ក្រុម​បក្សពួក​របស់​ពួកគេ ស្រប​ពេលដែល​យើងទាំងអស់គ្នា​មានការ​ខ្វះចន្លោះ ​ក្នុងការ​អនុវត្ត​ច្បាប់​នោះ​។​

​​ឯកឧត្តម ​បាន​បន្តថា ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​តំបន់​ក៏ដូចជា​សកលលោក​ពុំមាន សញ្ញា​ថមថយ​នៅឡើយ​នោះ​ទេ ខណៈ​ការដាំដុះ​អាភៀន និង​កញ្ឆា​មានការ​ថយចុះ ប៉ុន្តែ ​ផ្ទុយទៅវិញ​គ្រឿង ញៀន​សំយោគ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុងខណៈ​គ្រឿងញៀន​សំយោគ​នេះ កើត​ចេញពី​ការយក​សារធាតុ​គីមី​ផ្សំ​ជាច្រើន​ប្រភេទ​គ្រឿងញៀន​មក​សំយោគ​នោះ​។

បញ្ហា​ខាងលើ​នេះហើយ ដែល​ទាមទារ​ឲ្យ​ភាគី​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​វិធានការ​គ្រប់គ្រង​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​ស្ថិតក្រោម​បញ្ញា​ត្តិ​នៃ ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឲ្យ​បានច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​បង្វែរ​ខុសច្បាប់​យក​ទៅ​សំយោគ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​

​​ឯកឧត្ដម​បាន​បន្តទៀតថា ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់ ដែល​បាន​ស្នើសុំ​នាំចូល​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​គី​មិ​ផ្សំ​ស្ថិត​ក្រោម​បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ត្រូវ​គ្រប់គ្រង និង​រក្សាទុក​សារធាតុ​គីមី​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​។

​​ជាមួយគ្នា​នោះដែរ​ ឯកឧត្តម​មាស វិ​រិ​ទ្ធ ក៏បាន​អំពាវនាវ​ដល់​សិក្ខាកាម ដែលជា​តំណាង​ឲ្យ​ក្រុមហ៊ុន និង​រោងចក្រ​ទាំងអស់​ត្រូវខិតខំ​ក្រេប​ចំណេះដឹង និង​ជំនាញ​ទាំងនេះ​ពី​គ្រូ ដែល​បានធ្វើការ​បណ្ដុះបណ្ដាល ដើម្បី​ធ្វើ​យ៉ាងណា​រួមគ្នា​លុបបំបាត់​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​រួមគ្នា​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សុខ​សន្តិភាព ប្រជាជន​មាន​សុខុមាល​ភាព​ល្អ ជីវភាព​រស់នៅ​ថ្កុំថ្កើង និង​សង្គមជាតិ​មាន​ការ​អភិវឌ្ឍ បន្ថែម​ទៀត​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm