រដ្ឋាភិបាលអាមេរិកផ្តល់ថវិកា ៦០លានដុល្លារ សម្រាប់ការកសាងឡើងវិញស្ពានបាក់នៅទីក្រុង Baltimore

2024/03/29 05:57:52 pm        26

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកា ៦០លានដុល្លារដល់រដ្ឋ Maryland ដែលជាថវិការសង្រ្គោះបន្ទាន់សហព័ន្ធ ដើម្បីឆ្លើយតបនឹងការបាក់ស្ពាន Francis Scott Key នៅទីក្រុង Baltimore ។

លោក Wes Moore គឺជាអភិបាលរដ្ឋ Maryland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខ្ញុំអាចរាយការណ៍បានថា មកទល់នឹងរសៀលថ្ងៃនេះ រដ្ឋបាលរបស់លោក Biden និងលោកស្រី Harris បានឯកភាពលើសំណើរ ។

លោកបន្តថា ពួកយើងពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Biden រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Pete Buttigieg គណៈប្រតិភូសហព័ន្ធរបស់ពួកយើង និងដៃគូសហព័ន្ធរបស់ពួកយើងទាំងអស់ ។

លោក Moore បានស្នើសុំថវិការសង្រ្គោះចំនួន ៦០លានដុល្លារកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយរដ្ឋបាលផ្លូវហាយវ៉េសហព័ន្ធនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានឯកភាពនឹងសំណើរមួយនេះ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ។

គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ស្ពានដែលមានប្រវែង ១,៥ម៉ាយល៍នៅក្នុងរដ្ឋ Maryland បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា បានបុកសសរស្ពានថ្មបេតុង ។ សាកសពមនុស្ស ២នាក់ ត្រូវបានស្រង់ និងមនុស្ស ៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួនដែលគេសង្ស័យថាបានស្លាប់ ។

ដោយឡែក ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន Francis Scott Key នឹងបណ្តាលឲ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន ។

ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើនឹង ២,៣ពាន់លានអឺរ៉ូ ៕

អត្ថបទដែលទាក់ទង

ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក
2024/04/29 07:58:53 am        1
ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm        1
សាលារៀននៅទូទាំងប្រទេសបង់ក្លាដែស បានបើកឡើងវិញ ទោះបីមានរលកកម្ដៅខ្លាំងក៏ដោយ
2024/04/28 04:58:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក

2024/04/29 07:58:53 am
​សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
2024/04/28 08:28:21 pm
​បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម
2024/04/28 06:56:20 pm
​ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm
​ក្រសួងបរិស្ថាន អាជ្ញាធរខណ្ឌព្រែកព្នៅ និងក្រុមយុវជនធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣
2024/04/28 05:05:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am