ក្រុមមន្រ្តីអាមេរិកព្រមានជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនពីគ្រោះថ្នាក់ដោយសារកម្តៅ

2024/03/29 05:59:17 pm        13

ទីភ្នាក់ងារការពារព្រំដែន និងគយសហរដ្ឋអាមេរិក(CBP) បានរៀបចំសន្និសីទសារព័ត៌មាននៅទីក្រុង Tucsonរដ្ឋ Arizonaកាលពីថ្ងៃព្រហស្បតិ៍ជាមួយអ្នកតំណាងមកពីម៉ិកស៊ិក ក្វាតេម៉ាឡា និងអេក្វាឌ័រ ដើម្បីពន្យល់ពីគ្រោះថ្នាក់នៃការឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកនៅក្នុងខែរដូវក្តៅខាងមុខនេះ ។

លោក John Modlin ដែលជាភ្នាក់ងារល្បាត និយាយថា អ្នករាល់គ្នាត្រូវដឹងថា ចំនួនមនុស្សស្លាប់នៅទីនេះ ទំនងជាពុំធ្លាប់ដែលមានពីមុនមក ហើយជាថ្មីម្តងទៀត ពួកយើងប្រហែលជាមិនអាចដឹង ដោយសារតែពួកគេធ្វើដំណើរចេញពីព្រំដែនទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗ ពួកយើងអាចនឹងមិនរកឃើញពួកគេរយៈរាប់ឆ្នាំ ។

យោងតាមការអះអាងរបស់ CBP បានឲ្យដឹងថា រយៈពេលជាង ១២ខែកន្លងមកនេះ ទីភ្នាក់ងាររបស់ពួកគេ បានចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះចំនួន ១១០លើក ។

លោក Jose Muriente គឺជាអនុប្រធានក្រុមប្រតិបត្តិការអាកាសរបស់ CBP និយាយថា ការសង្រ្គោះតាមអាកាសធ្វើឡើងជាជម្រើសចុងក្រោយ ដោយសារតែវាមានហានិភ័យខ្ពស់ សម្រាប់ក្រុមការងារ និងអ្នកជំងឺរបស់ពួកយើង ។

ដោយឡែក លោក Barceló Durazo គឺជាអគ្គកុងស៊ុលនៃស្ថានកុងស៊ុលម៉ិកស៊ិកប្រចាំនៅទីក្រុង Tucson បានធ្វើការបញ្ជាក់ពីឥទ្ធិពលរបស់ព័ត៌មានសង្គម និងបណ្តាញទំនាក់ទំនងក្រៅផ្លូវការ លើទស្សនៈនៃការធ្វើដំណើររបស់ក្រុមជនអន្តោប្រវេសន៍ ។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការសាយភាយព័ត៌មានមិនពិតដោយក្រុមរត់ពន្ធមនុស្សខុសច្បាប់ ។

លោក Barceló និយាយថា ខ្ញុំគិតថា សម្រាប់រដ្ឋាភិបាល និងអង្គការដែលធ្វើការជាមួយជនអន្តោប្រវេសន៍ វាសំខាន់ណាស់ក្នុងការព្យាយាមផងដែរ ដើម្បីបង្ហាញសារទាំងអស់នេះ ៕

អត្ថបទដែលទាក់ទង

សាលារៀនត្រូវបានបិទទ្វារ និងចេញការព្រមាន ខណៈរលកកម្ដៅកំពុងហក់ឡើងខ្លាំងនៅតំបន់អាស៊ី
2024/04/29 08:38:03 am        1
ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក
2024/04/29 07:58:53 am        1
ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលារៀនត្រូវបានបិទទ្វារ និងចេញការព្រមាន ខណៈរលកកម្ដៅកំពុងហក់ឡើងខ្លាំងនៅតំបន់អាស៊ី

2024/04/29 08:38:03 am
​ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក
2024/04/29 07:58:53 am
​សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
2024/04/28 08:28:21 pm
​បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម
2024/04/28 06:56:20 pm
​ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am