រុស្ស៊ីបានកម្ទេចរថក្រោះអ៊ុយក្រែនជាច្រើនគ្រឿង ខណ:ដែលអ៊ុយក្រែន បានវាយបកទៅនឹងការវាយទប់នឹងការវាយប្រហារបស់រុស្ស៊ីវិញ

2024/03/30 01:15:51 am        214

រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា បានបំផ្លាញរថក្រោះអ៊ុយក្រែនអស់ជាច្រើនគ្រឿង ក្នុងនោះរួមមានរថក្រោះ១គ្រឿងផលិតនៅអាមេរិក ព្រមទាំងគ្រឿងយុទ្ធោបករណ៍ និងទីតាំងមួយចំនួនផងដែរ ខណ:ដែលអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃជាមួយគ្នាថា ខ្លួនបានវាយទប់ការវាយលុកជាច្រើនរបស់រុស្ស៊ីនិងបានចាប់ផ្ដើមវាយប្រហារលើសម្ភារៈសឹកជាច្រើនរបស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានវាយប្រហារកងទ័ពអ៊ុយក្រែនជាច្រើនមុខព្រួញ ដោយបានបំផ្លាញរថក្រោះ៥គ្រឿង ក្នុងនោះរួមមាន រថក្រោះអាប្រាម (Abram)១គ្រឿងផលិតនៅអាមេរិកព្រមទាំងរថពាសដែកដឹកបុគ្គលិកយោធាជាច្រើនគ្រឿង យានយន្ដប្រយុទ្ធថ្មើរជើង កាំភ្លើងផ្លោង និងឧបករណ៍ ហើយនិងសម្ភារៈសឹកផ្សេងទៀតផងដែរ។

កម្លាំងការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនចំនួន១៣១គ្រឿង និងបានបាញ់ទម្លាក់រ៉ូកែតអស់ជាច្រើនគ្រាប់។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានផ្សព្វផ្សាយរបាយការណ៍សមរភូមិមួយ នៅថ្ងៃជាមួយគ្នា ដោយបញ្ជាក់ថា ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធ៤៨លើក បានកើតឡើងនៅតំបន់សមរភូមិជាច្រើន ហើយកងទ័ពអ៊ុយក្រែនបានវាយទប់ការវាយប្រហា២៩លើករបស់កងទ័ពរុស្ស៊ីនៅ៤មុខព្រុញក្នុងនោះរួមមាន ក្រុងបាក់មុតផងដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា កងទ័ពអ៊ុយក្រែន ក៏បានធ្វើការវាយប្រហារជាច្រើនផងដែរលើកងទ័ពរុស្ស៊ី ដោយបានវាយប្រហាក្នុងតំបន់ដែលបុគ្គលិកយោធាកំពុងប្រមូលផ្ដុំ និងគ្រឿងយុទ្ធោបករណ៍ ប៉ុស្ដិបញ្ជាការ ឃ្លាំងគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ការពារដែនអាកាស ដោយកម្ទេចកាំភ្លើងធំរុស្ស៊ីបានពីរដើម និងមីស៊ីលកំណត់ទិស១ដើម៕


អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        30
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        46
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm