ករណីរោងចក្រ អ.ជី ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ

2024/03/30 01:59:41 am        68

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានដោយគូសបញ្ជាក់ថា អតីតកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ចំនួនជាង២១៤៣នាក់លើ២២១៤នាក់ ដែលស្មើជិត១០០ភាគរយ បានមកទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលបានបើកនៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ជាមួយនឹងចំនួនខាងលើនេះ បានបង្ហាញថាករណីរោងចក្រ អ.ជី ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យខណៈដែលអ្នកនៅសេសល់៧១នឹងបន្តមកទទួលប្រាក់បំណាច់ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្រាប់លទ្ធផលប៉ុណ្ណេះ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអបអរសាទរចំពោះដំណោះស្រាយ ហើយថៅករណីនេះថាជាការបិទបញ្ចប់ដោយជោគជ័យ។ ជាការជោគជ័យត្បិតអីករណីនេះ ទទួលបានការសម្របសម្រួល ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងក្រុមហ៊ុនដើម្បីផ្តល់ដំណោះស្រាយជូនកម្មករ។ 

លោកបណ្ឌិតរូបនេះ បន្តលើកឡើងថា ដំណោះស្រាយយ៉ាងលឿនជុំវិញករណីរោងចក្រ អ.ជី នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះកម្មករ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិលើការដោះស្រាយបញ្ហារបស់កម្មករ ត្បិតពិភពលោកក៏កំពុងជួបបញ្ហានៃការបញ្ជាទិញផ្សេងៗផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យ៉ង់ ពៅ ដដែល។

គួរបញ្ជាក់ថា ករណីរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ( R.G FOOTWEAR CAMBODIA) ត្រូវបានឆេះរងការខូចខាតអស់ទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចំនួនបីចំណុចជូនកម្មករនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក នៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤ ក៏ប៉ុន្តែក្រសួងការងារ បានសម្របសម្រួលជាមួយនិយោជកឱ្យបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ជំនួសវិញ។ ក្នុងនោះកម្មករនិយោជិតត្រូវទទួលបានទី១ ប្រាក់ឈ្នួលដែលមិនទាន់បានបើកខែចុងក្រោយ ទី២ ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ និងទី៣ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវកម្មករដែលមិនទាន់មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ អាចមកបន្តបើកនៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។ 

ទន្ទឹមនឹងនេះ លោកស្រី និល ខេន អនុប្រធានសហជីពខ្មែរស៊ីយូអេហ្វ ប្រចាំរោងចក្រស្បែកជើង អ.ជី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើដំណោះស្រាយដ៏ឆាប់រហ័សជូនកម្មករឱ្យទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗមុនពេលកំណត់។ សហជីពរូបនេះបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការងារ រួមទាំងថៅកែរោងចក្រ ដែលបានខិតខំដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវស្របតាមច្បាប់ដែលមានចែងជាធរមាន។ ជាមួយគ្នានេះកម្មករនៃរោងចក្រទាំងអស់ទទួលយកដំណោះស្រាយ ដើម្បីបិទបញ្ចប់ករណីរោងចក្រ អ.ជីប្រកបដោយភាពរីករាយ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm