ភ្នំពេញ ៖ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា តាមរយៈកិច្ចពិភាក្សារបស់អង្គសន្និ បាត បានឱ្យដឹងថា កន្លងមកនៅគ្រប់ស្ថាប័នតុលាការទូទាំងប្រទេស បានទទួលសំណុំរឿងព្រហ្មទណ្ឌ មានចំនួន ៧៧២៧៩ ករណី។ ករណីទាំងអស់នេះ ត្រូវបានដោះស្រាយរួចរាល់បានជាង ៧០ ភាគរយ ហើយ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា សន្និបាតរបស់ក្រសួង ៣ ថ្ងៃ កន្លងមកនេះ ក៏បានផ្ដោតកិច្ចពិភាក្សាជាសំខា ន់ទៅលើបញ្ហាករណីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដែលក្រមពាក់ព័ន្ធនឹងករណីទាំងពីរនេះ មានការបកស្រាយផ្សេងៗគ្នាទៅតាមជំនាញរៀងៗខ្លួន។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះដែរ ឯកឧត្តម ជិន ម៉ាលីន ក៏បានពន្យល់អំពី អនីតិជន គឺជនដែល មិនទាន់ដល់អាយុទទួលខុសត្រូវចំពោះច្បាប់ ដែលជាជនល្មើស ត្រូវឃុំខ្លួន និងអនីតិជនដែលជាជន ល្មើស មិនត្រូវឃុំខ្លួនផងដែរ៕
ដោយ៖ គង់ ឌិន









