ជនបរទេសជាង២ពាន់នាក់ស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប បានទទួលចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩

2021/07/20 02:05:29 pm        748

សៀមរាប ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែល​កំពុង​ស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប បានដំណើរការហើយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។ទីតាំងផ្ដល់វ៉ាក់សាំងនេះ ធ្វើឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង​បានមានប្រសាសន៍ថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់​ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នាពេលនេះ គឺធ្វើឡើង និង តាម​គោលការណ៍ មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត ។

លោក បានបន្ថែមទៀតថា តាមផែនការក្រុមការងារគឺត្រូវ តែបន្ត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ជនបរទេសទាំងអស់ដែលរស់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប ឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ផងដែរ។

ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគឺផ្តល់ជូនដល់តែចំពោះជនបរទេសដែល បាន​ធ្វើ​សំណើមកកាន់រដ្ឋបាលខេត្តសៀមរាប នារយៈពេលកន្លងមក ហើយចំពោះជនបរទេសដែលបានចុះ​ឈ្មោះចាក់វ៉ាក់គឺមានចំនួនប្រមាណជាង២ពាន់នាក់ផងដែរ ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មាន​បំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធ ដែលមានដូចជា លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជា​នៅ​មាន​សុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណា​ដែល​មានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់​សាំង​ការពារជំងឺកូវីដ១៩ គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធី ដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ​វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំ​នានា​ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន ) ៕

អត្ថបទ ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am