រុស្ស៊ី ៖ កាលពីថ្ងៃសុក្រ ប្រជាជន បានបន្តដាក់ផ្កា និងប្រដាប់ប្រដាក្មេងលេង នៅកន្លែងរំលឹកវិញ្ញាណក្ខន្ធ ខាងក្រៅកន្លែងប្រគំតន្ត្រីនៅភាគខាងលិចទីក្រុងមូស្គូ ដែលបានក្លាយជាកន្លែងនៃការវាយប្រហារដ៏ឃោឃៅបំផុត នៅប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
ជនប្រដាប់អាវុធបានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី ក្រូកាស(Crocus) ក្បែរទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ដោយបាញ់រះទៅលើមនុស្សជាច្រើននាក់ក្នុងអំឡុងពេលការប្រគំតន្ត្រីដោយក្រុមរ៉ុកសម័យសូវៀត ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤នាក់ និងរងរបួស ៣៨២នាក់ នៅក្នុងការវាយប្រហារបង្ហូរឈាមនៅប្រទេសរុស្ស៊ី។
ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ជាការអះអាងដែលសហរដ្ឋអាមេរិក បាននិយាយជាសាធារណៈថាខ្លួនជឿរឿងនេះ ហើយក្រុមសកម្មប្រយុទ្ធ បានបញ្ចេញនូវអ្វីដែលខ្លួននិយាយថាជាវីដេអូពីការវាយប្រហារ។ មន្ត្រីអាមេរិក បាននិយាយថា ពួកគេបានព្រមានរុស្ស៊ី អំពីការវាយប្រហារ ដែលជិតមកដល់ កាលពីដើមខែនេះ។
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ពុំបាននិយាយជាសាធារណៈអំពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ក្នុងការជាប់ពាក់ព័ន្ធទៅនឹងអ្នកវាយប្រហារនោះទេ ជាអ្នកដែលលោកបាននិយាយថា បានព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។

