អភិបាលរដ្ឋម៉ារីលែន បញ្ជាក់លម្អិតអំពីបញ្ហាប្រឈមធំ នៃការរុះរើបំណែកស្ពានដែលបានបាក់

2024/03/30 04:47:17 pm        53

អាមេរិក ៖ អភិបាលរដ្ឋ ម៉ារីលែន(Maryland) លោក Wes Moore បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ដងស្ទូចនិងធនធានបន្ថែមជាច្រើន បានបញ្ជូនទៅកន្លែងកើតឧបទ្ទវហេតុ ដើម្បីចាប់ផ្តើមបោសសម្អាតបំណែកធំៗ ដែលបណ្តាលមកពីការបាក់ស្ពាន Francis Scott Key កាលពីដើមសប្តាហ៍នេះ។ ដងស្ទូច ដែលធ្វើប្រតិបត្តិការធំបំផុតនៅលើនាវា US Eastern Seaboard ដាក់នៅកំពង់ផែទីក្រុង Baltimore កាលពីថ្ងៃសុក្រ ដែលត្រៀមរួចជាស្រេចដើម្បីចាប់ផ្តើមការបោសសម្អាតបំណែកស្ពាន Francis Scott Key ប៉ុន្មានថ្ងៃបន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងបានបុកស្ពាននេះ ដោយបានបញ្ជូនបំណែកធ្លាក់ចូលទៅក្នុងកំពង់ផែ។

យោងតាមអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក លោក Carmen Carver បាននិយាយថា ក្រុមនាវិក បានវាស់ស្ទង់ការខូចខាតកាលពីថ្ងៃសុក្រ។ ដងស្ទូចដែលអាចលើកបានទម្ងន់ដល់ទៅ ១.០០០តោន បានទៅដល់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយប្រហែលជានឹងចាប់ផ្តើមស្ទូចយកបំណែកបាក់របស់ស្ពានចេញពីទឹកនៅព្រឹកថ្ងៃសៅរ៍នេះ។ ដងស្ទូចទីពីរកំពុងត្រូវបានបញ្ជូនទៅទីនោះ ហើយត្រូវបានរំពឹងថានឹងទៅដល់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។ ការធ្វើចរាចរណ៍នាវាឆ្លងកាត់កំពង់ផែដ៏មមាញឹកនៅទីក្រុង Baltimore ត្រូវបានផ្អាកដោយគ្មានពេលកំណត់ ចាប់តាំងពីឧបទ្ទវហេតុនាវាដឹកទំនិញបុកស្ពាន Francis Scott Key បណ្តាលឲ្យបាក់ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានឆក់យកជីវិតមនុស្ស ៦ នាក់ ដែលធ្វើការនៅក្នុងក្រុមជួសជុល។

ចរាចរណ៍ផ្លូវគោកក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកបើកបររថយន្តរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ត្រូវបង្វែរទៅផ្លូវរូងក្រោមដីដែលមានការកកស្ទះរួចទៅហើយនៅក្រោមទីក្រុង។ ការងារបោសសម្អាតបំណែកដែករាប់តោនចេញពីទឹកទន្លេជ្រៅ Patapsco ត្រូវបានគេរំពឹងថានឹងមានភាពលំបាក និងគ្រោះថ្នាក់ ដោយសារតែសាកសពកម្មករ ៤នាក់ទៀត នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ។ 

កម្មករបាត់ខ្លួនទាំងបួននាក់ ត្រូវបានគេជឿថាបានស្លាប់ នៅពេលនាវាដឹកកុងតឺន័រប្រវែង ៣០០ ម៉ែត្រ មានទង់ជាតិសិង្ហបុរី ឈ្មោះ Dali បានដាច់ចរន្តអគ្គិសនី ហើយបានបុកស្ពានកាលពីថ្ងៃអង្គារ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm