អ្នកឧកញ៉ា ទ្រី ភាព៖ “ជោគជ័យរបស់គណបក្សប្រជាជន គឺការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រលើសលុបពីប្រជាពលរដ្ឋ”

2024/03/30 06:31:52 pm        294

កណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជា​មួយ​មន្ត្រី​គណបក្សស្រុក-ឃុំ ចំនួន ១៨៨ រូប នៅទីស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង។

 

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា បណ្ឌិត បានសំដែងនូវការកោតសរសើរ និង ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មន្ត្រីគណបក្សស្រុក-ឃុំទាំងអស់ ដែលបានបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះ​ត្រចង់។

បន្ថែមលើនេះទៀត អ្នកឧកញ៉ា បណ្ឌិត បានបន្តថា ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខេត្តអណត្តិទី៤ ឆ្នាំ២០២៤ នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែ​ឧសភា ខាងមុខនេះហើយ។ ដូច្នេះ សូមមន្ត្រីគណបក្សស្រុក-ឃុំទាំងអស់បន្តរក្សាឆន្ទៈស្រឡាញ់ គាំទ្រ​គណបក្សប្រជាជន ដើម្បីឱ្យការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី៤ ខាងមុខនេះ ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ដូច​កា​រ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៥ កន្លងទៅដែរ។ ជាចុងក្រោយ អ្នកឧកញ៉ា បណ្ឌិត បានបញ្ជូនដល់សមាជិក-សមាជិកា​ទាំងអស់ថា “ជោគជ័យរបស់គណបក្សប្រជាជនគឺដោយសារ ការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និង​មានការគាំទ្រលើសលុបពីប្រជាពលរដ្ឋ”។

គួរ​កត់សម្គាល់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គឺជា​ការ​បោះឆ្នោត​មួយក្នុងចំណោមការបោះឆ្នោតទាំង៤ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm