កម្មករនិយោជិត អ.ជី ហ្វ៊ូតវែរ ជាង ៩០% ទទួលបានប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗពីថៅកែរោងចក្រ

2024/03/30 07:21:14 pm        44

កណ្ដាល ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ចំនួន ២,១៤៣នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។

​ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបើកប្រាក់ទាំងនេះ នឹងបន្តបើកផ្តល់ជាបន្តបន្ទាប់ទៀត នៅទីតាំងដដែល ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ ជាមួយនេះ ក្រសួងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រដែលបានខិតខំស្វែងរកថវិកាមកបើកជូនកម្មករមុនថ្ងៃកំណត់។

 អ្នកស្រី កែវ ច័ន្ទលីដា ប្រធានរដ្ឋបាលរោងចក្រ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការបើកប្រាក់ជូនកម្មករនិយោជិត ភាគីរោងចក្របានទូទាត់ស្របទៅតាមគោលការណ៍ច្បាប់ស្តីពីការងារ ដែលមាន៣ចំណុច ដូចជា៖ប្រាក់ឈ្នួលនៃប្រាក់ខែចុងក្រោយ , ប្រាក់ជួសការឈប់សម្រាប់ប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥%។ អ្នកស្រី បានឲ្យដឹងទៀតថា ក្នុងអំឡុងបើកប្រាក់ទាំងនេះ ទឹកមុខកម្មករនិយោជិតមានភាពសប្បាយរីករាយ ក្នុងការទទួលយក និងគិតអំពីការទូទាត់នេះ ដោយសាររោងចក្រធ្វើទៅតាមគោលការណ៍ច្បាប់ ទោះបីជាថៅកែជួបរឿងអកុសល ប៉ុន្តែគាត់ក៏នៅមានទំនួលខុសត្រូវ ដោយស្វះស្វែងរកថវិកាពីប្រភពផ្សេងៗដើម្បីបើកផ្តល់ជូនកម្មករ។

ក្រុមកម្មការិនី ដែលមកពីតំបន់ផ្សេងគ្នា បាននិយាយថា ដំណោះស្រាយដែលរោងចក្រ និងក្រសួងការងារដាក់ចេញមកនេះ គឺពិតជាល្អ មិនថាចំពោះរូបគាត់ប៉ុណ្ណោះទេ ពោលគឺគ្រប់កម្មករនិយោជិតផ្សេងៗទៀតនៅរោងចក្រនេះពិតជាសប្បាយរីករាយទទួលយកដំណោះស្រាយ ពីព្រោះបានមើលឃើញពីការខូចខាតមានសភាពធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាននោះទេ ជាពិសេសកម្មករទាំងអស់នៅរោងចក្រនេះ មានក្តីស្រលាញ់ និងអាណិតដល់ថៅកែរោងចក្រ ដែលតែងស្រលាញ់ និងយកចិត្តទុកដាក់ដល់កម្មករកន្លងមក។

កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤កន្លងទៅ រោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ជួបឧបទ្ទវហេតុអគ្គិភ័យភ័យឆេះរោងចក្រអស់ទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន ២,២១៤នាក់៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm