កណ្តាល ៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះ មូលដ្ឋានស្រុកលើកដែក ឯកឧត្តម ហេង រតនា បានជម្រុញដល់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាលទាំងអស់ ត្រូវពង្រឹងស្មារតី និងឆន្ទៈ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស “សមាជិកគណ បក្ស ម្នាក់បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក! ” ដើម្បីដណ្តើមយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្នុងខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។
ការជម្រុញនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលេីកដែក ខេត្ត កណ្តាល ខណះឯកឧត្តម ហេង រតនា ប្រធានគណៈអចិ ន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកចុះជួបសំណេះសំណាល ហើយផ្តល់នូវថវិកានិងគ្រឿង ភេសជ្ជះជាច្រើនកេសដល់សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាលទាំងមូលសម្រាប់ជួបជុំសប្បាយរីករាយក្នុងពិធីសង្ក្រាន្តអបអរអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នាថ្ងៃដ៍ខ្លីខាងមុខនេះ។
ឯកឧត្តម ហេង រតនា ក៍បានថ្លែងអំណរគុណដល់សមាជិសមាជិកានៃអង្គបោះឆ្នោតទាំងអស់ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ កាលពីពេលថ្មីៗនេះបានគ្រប់ៗគ្នា ហើយដណ្តើមបានជ័យជម្នះ ជាពិសេសបានគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥ នេះថែមទៀត។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ដើម្បីដណ្តើមប្រៀបឈ្នះបន្តទៀតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេាះ សមាជិកបក្ស ទាំង អស់ត្រូវពង្រឹងស្មារតី និងមានឆន្ទៈហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍ គណបក្ស “សមាជិកគណបក្សម្នាក់ បោះ ឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!” ។ជាមួយគ្នានេះ ឯកឧត្តមក៍បានជំរុញទៅសមាជិកគណបក្សប្រជាជនទាំងអស់ត្រូវបន្តធ្វើអំពើល្អ លើពលរដ្ឋផ្សេងៗ ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីទទួលបាននូវចំនួនសមាជិកបក្សថ្មីៗបន្ថែមទៀតមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាឲ្យ បានកាន់តែច្រើនឡើង។ ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីបក្ស ដោយប្ដូរផ្ដាច់បោះឆ្នោតឲ្យទទួលបានជ័យជំនះបន្តទៀត ដើម្បី CPP មានឱកាសបន្តបម្រើប្រជាពល រដ្ឋនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង។
សូមជម្រាបថា ក្នុងគោលបំណងដើម្បីយកប្រៀបឈ្នះ រាល់ពេលការបោះឆ្នោតនោះ គណៈកម្មាធិការគណបក្សស្រុកលើកដែកបានសហការយ៉ាងជិតស្និត ជាមួយក្រុម ការងារគណបក្សខេត្តកណ្តាល ត្រៀមលក្ខណៈ រៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការនានា សម្រាប់ឈានទៅកាន់ការ បោះឆ្នោត ធានាសម្រេចបានជោគជ័យ(សមាជិក ១នាក់សំឡេងគាំទ្រ១សន្លឹក) ។ដោយតាមដានត្រួតពិនិត្យ និងដោះស្រាយរាល់សំណូមពរចាំបាច់នានារបស់អង្គបោះ ឆ្នោត។ព្រមទាំងបន្តណែនាំដល់អង្គបោះឆ្នោត អំពីការគូសសន្លឹកឆ្នោត របៀបគូសសន្លឹកឆ្នោតលំដាប់លេខរៀងលើសន្លឹកឆ្នោតនិងទីតាំងការិយាល័យបោះឆ្នោត។ ទប់ស្តាប់នូវរាល់ឧបាយកលញុះញ៉ង់បំបែកបំបាក់ការឃោសនាអគតិផ្សេងៗរបស់ក្រុមជ្រុលនិយម បន្តក្ដាប់ឲ្យបានសតិអារម្មណ៍កម្លាំងជំរុញ តាមដាននិងប្តឹងតវ៉ាលើការ រំលោភបំពានផ្សេងៗ។ ថែរក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អបំផុត និង ផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហា ផ្ទៃនិងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ អត្ថបទ ៖ ភារម្យ













