អង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌បន្ថែមចំនួន ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។
ជំនួយនេះ នឹងត្រូវដឹកជញ្ជូនពីអាកាសយានដ្ឋានយោធា Boufarik របស់ប្រទេសអាល់ហ្សេរី ទៅកាន់អាកាសយានដ្ឋាន Al-Arish របស់ប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកទៅកាន់តំបន់ហ្កាហ្សាតាមរយៈចំណុចឆ្លងកាត់Rafah។
ជំនួយ ១៥០តោនផ្សេងទៀត ត្រូវបានបញ្ជូនកាលពីដើមសប្តាហ៍នេះ ដោយអង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី។
តំបន់ហ្កាហ្សាស្ទ្រីបដែលមានប្រជាជនប្រហែល ២,៣៥លាននាក់ កំពុងឈានដល់គ្រោះទុរ្ភិក្ស ដោយសារជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលកំពុងបន្ត នេះបើយោងតាមទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។

