យេម៉ែន ៖ មន្ត្រីយោធាម្នាក់ បាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ួទីពាក់ព័ន្ធនឹងការវាយប្រហារដោយយាន ដ្រូន និងការវាយលុកលើដីនៅក្នុងខេត្ត Al-Dhalea ភាគខាងត្បូងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ បានសម្លាប់ទាហានគាំទ្ររដ្ឋាភិបាលយ៉ាងតិច ៤នាក់។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា៖«ដំបូង ក្រុមហ៊ួទីបានដាក់ពង្រាយយានដ្រូនទៅកាន់កន្លែងទម្លាក់គ្រាប់បែកដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររដ្ឋាភិបាល នៅជួរមុខភាគខាងជើងនៃខេត្ត Al-Dhalea ។ ការវាយប្រហារដោយយានដ្រូន បានសម្លាប់ទាហាន ៤នាក់»។
មន្ត្រីរូបនេះ បាននិយាយថា នៅក្នុងការវាយលុកជើងគោកជាបន្តបន្ទាប់ប្រឆាំងនឹងទីតាំងគាំទ្ររដ្ឋាភិបាល ក្រុមហ៊ួទី បានធ្វើឲ្យទាហាន៦នាក់ រងរបួស។
យោងតាមប្រភពយោធាបានឲ្យដឹងថា ទោះបីជាមានការរងរបួសពីការវាយប្រហារដោយយានដ្រូន ក៏ដោយ ក៏ទាហានគាំទ្ររដ្ឋាភិបាល បានធ្វើការវាយបកទៅលើការវាយលុកជើងគោករបស់ក្រុមហ៊ួទី បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ហើយបានបង្ខំឲ្យក្រុមឧទ្ទាមដកខ្លួនចេញពីតំបន់នោះ។
ការកើនឡើងនៃអរិភាពកើតឡើងបន្ទាប់ពីអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីការពារវឌ្ឍនភាពបណ្តោះអាសន្នឆ្ពោះទៅរកការចរចាបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៩ឆ្នាំនៅប្រទេសយេម៉ែន។

