ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

2024/03/30 10:32:24 pm        600

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសារនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត, នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី បានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិពលទាហាន មេបញ្ជាកងទ័ព និវត្ដន៍ជនទាំងអស់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តថា យើងទាំងអស់គ្នា សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងកតញ្ញូតាធម៌ដ៏មហាថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ ដែលបានប្រែក្លាយកម្ពុជាពីការបែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាប្រទេសមានសុខសន្ដិភាព ស្ថិរភាព ប្រជាធិបតេយ្យ ធានាដល់ការរីកចម្រើនគ្រប់វិស័យ ហើយប្រជាជនរស់នៅក្រោមដំបូលសន្ដិភាពប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ដ។ ក្នុងនាមក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាជននៅកម្ពុជា។

 ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ កងទ័ពគឺជាកម្លាំងការពារ ដ៏រឹងមាំសម្រាប់ការពារឯករាជ្យ បូរណភាពជាតិទឹកដី និងប្រជាជន។ សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ ដែលមិនអាចខ្វះបាន។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ។ សូមកងទ័ពទាំងអស់ថែរក្សាសុខភាពជានិច្ច បរិភោគអាហារមានសុខុមាលភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺមិនឆ្លងចម្បងៗ តួយ៉ាងដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ សូមបងប្អូនទាំងអស់រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជាការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម និងបញ្ហាសុខភាព បណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សំរាន្តក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់ និងទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបន្ទោរបង់ក្នុងបង្គន់ ព្រមទាំងអនុវត្តវិធានការសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន ដើម្បីបង្ការការឆ្លងជំងឺកាមរោគ អេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

 ជាទីបញ្ចប់ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់នាយទាហាន ពលទាហាន អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ ក្នុងការសម្រេចនូវបុព្វហេតុជាតិ ការពារសន្តិភាព និងសុខុមាលភាពជូនប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនសុខាអូតែល និងរីសត ដែលបានចូលរួមឧបត្ថម្ភ ជូនដល់កងពលតូចលេខ៥១ ដែលជាកាយវិការចែករំលែកមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។

ទន្ទឹមនឹងនោះឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឱ្យនាយពលទាហាន នៃអង្គភាពកងពលតូចថ្មើងជើងលេខ៥១ទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានដឹកនាំប្រតិភូ អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវអំណោយសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ គ្រឿងឧបភោគ-បរិភោគ ជូនដល់នាយទាហាន គ្រួសារកងទ័ព និងនិវត្តន៍ជន នាឱកាសមុនចូលឆ្នាំខ្មែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនអូតែលសុខា និងរីសត បានពាំនាំនូវ មុងចំនួន២ពាន់, ប្រេងកូឡាតាប៉ិក ១ពាន់ដប, មីជាតិ ៣០០កេស, អង្គរចំនួន ១ពាន់គីឡូ, ផ្អកត្រីប្រា ១០០គីឡូ, ត្រីងៀតត្រីរ៉ស ២០០គីឡូ, ខ្ទឹមបារំាងចំនួន ៣០០គីឡូ, ស្ពៃក្ដោប ៣០០គីឡូ, ឆៃថាវ ចំនួន ៣០០គីឡូ, នំប័ងបាក់យ៉ុង ១ពាន់ដើម , ទឹកសុទ្ធ ៣០០ វីតាល់ ៣០០កេស សាច់ជ្រូក៣០០គីឡូ សាច់គោ ២០០គីឡូ, សារ៉ុងចំនួន ១០០, ឱសថ ២៩មុខ, បរិក្ខារ ៨មុខ, សេរ៉ូម ៤មុខ, សេរ៉ូមប្រឆាំងពិសពស់ ១មុខ, ថវិកាឧបត្ថម្ភជូនដល់អង្គភាពកងពលតូចលេខ៥១ ចំនួន ២០លានរៀល៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm