អ៊ីរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃសុក្រថា ស្ថានទូតអាស៊ែរបៃហ្សង់ នៅទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ ក្នុងពេលឆាប់ៗនេះ។
មន្ត្រីអនាមិកម្នាក់នៃក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍ថា៖«កិច្ចព្រមព្រៀងល្អ ត្រូវបានឈានដល់រវាងអ៊ីរ៉ង់ និងអាស៊ែរបៃហ្សង់ ស្របតាមការកើនឡើងចលនា (ការទូត) ក្នុងទំនាក់ទំនងទ្វេភាគី»។
មន្ត្រីរូបនេះ បាននិយាយថា ក្រៅពីការបើកស្ថានទូតឡើងវិញ កិច្ចប្រជុំផ្លូវការរវាងប្រទេសទាំងពីរ ក៏ស្ថិតក្នុងរបៀបវារៈផងដែរ។
របាយការណ៍ បានឲ្យដឹងថា អ៊ីរ៉ង់នឹងបញ្ជូនឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសអាស៊ែរបៃហ្សង់ ខណៈដែលបេសកកម្មរបស់ឯកអគ្គរដ្ឋទូត លោក Seyed Abbas Mousavi ខណៈដែលបេសកជនរបស់តេអេរ៉ង់ ប្រចាំនៅទីក្រុងបាគូ បានបញ្ចប់។
អាស៊ែរបៃហ្សង់ បានបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយប្រដាប់អាវុធលើស្ថានទូតនេះកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ដែលបានសម្លាប់បុគ្គលិកម្នាក់ និងពីរនាក់ទៀត រងរបួស។

