ឯកឧត្តម ប៉ែន បូណា៖ ឆ្នាំថ្មី សមិទ្ធផលថ្មី ប្រកបដោយក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

2024/03/30 11:26:59 pm        113

ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។ 

កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែ សន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារតម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែងដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។ 

បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។ នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរឬបីជាន់ឯណោះទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។ ជាក់ស្តែង ស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។ ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាច្រើនទៀតនឹងលេចរូបរាងនាពេលខាងមុខ។

សន្ទុះនៃការអភិវឌ្ឍលឿនរហ័សបែបនេះកើតឡើងដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដែលជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សមិទ្ធផលទាំងឡាយដែលបង្ហាញខ្លួនចំពោះមុខយើងគ្រប់គ្នានាពេលនេះ មិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រអតីតកាលរបស់ប្រទេសកម្ពុជា។ 

ឥឡូវនេះ យើងសាកស្រមៃទៅឆ្នាំ២០៥០ ខាងមុខ ពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តើភាពសម្បូរសប្បាយនិងសមិទ្ធផលថ្មីៗផ្សេងទៀតនឹងលេចរូបរាងច្រើនស្អេកស្កះយ៉ាងណា? មានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្គាល់ភាពអស្ចារ្យ មានក្តីសង្ឃឹម និងមោទនភាពជាតិពិតប្រាកដ៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm