នគរបាលឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះនារីរងគ្រោះចំនួន០៩នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

2024/03/31 04:47:57 am        470

ភ្នំពេញ ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្ដាយនិងកូនប្រសារ និងនារីរងគ្រោះ ក្មេងៗចំនួន០៩នាក់ ស្ថិតនៅផ្ទះលេខ៣១៨E1 និង ផ្ទះលេខ៣២០E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំង០២នាក់ម្ដាយនិងកូនប្រសារនេះដោយមានសេចក្ដីរាយការណ៍និងមានការសង្ស័យពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ៧មករាបានរាយការណ៍ទៅខាងអាជ្ញាធរមូលដ្ឋានខណ្ឌដោយសង្កេតឃើញថាទីតាំងផ្ទះខាងលើមានក្មេងៗស្រីជាច្រើននាក់ ចេញចូលផ្ទះនេះ។

ក្រោយទទួលបានសេចក្ដីរាយការណ៍អាជ្ញាធរមូលដ្ឋានខណ្ឌ ៧មករាបានសហការជាមួយនឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរហូតដល់សូមការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះនេះតែម្ដង រួចក៏ឃើញថាទីតាំងនេះគឺបានឃុំខ្លួននារីក្មេងៗចំនួន០៩នាក់សម្រាប់ បញ្ជូនទៅឲ្យបំរើភ្ញៀវ ដើម្បីរួមភេទ ក្នុងមួយម្ដងៗ ចំនួន ពី ២០០$ ទៅ៥០០$ ដោយចែកភាគរយះជាមួយនារីក្មេងៗទាំងនោះផងដែរ។

សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីពីរនាក់ដែលជាម៉ែយ៉ែម ជាម្ដាយនិងកូនប្រសារ ទី១ ឈ្មោះ សុខ គឹមហេង ម្ចាស់ផ្ទះជួល 318E1 និងឈ្មោះ ឌួង សុធី ម្ចាស់ផ្ទះជួល 320E1z ផ្លូវ១២៨(ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្នស្ត្រីទាំងពីរនាក់ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង០៩នាក់ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm