
ការិយាល័យរដ្ឋអាជ្ញារដ្ឋ Oaxaca បានជូនដំណឹងកាលពីថ្ងៃសៅរ៍ថា ជនអន្តោប្រវេសន៍ ៨នាក់មកពីប្រទេសចិន បានប្រទះឃើញស្លាប់នៅជិតតំបន់ឆ្នេរភាគខាងត្បូងប្រទេសម៉ិកស៊ិក ក្រោយនាវាដែលពួកគេធ្វើដំណើរ បានលិច ។
សាកសពស្រ្តី ៧នាក់ និងបុរសម្នាក់ ត្រូវបានប្រះឃើញនៅឆ្នេរសមុទ្រ Vicente ស្ថិតក្នុងទីក្រុងភាគខាងត្បូង Istmo de Tehuantepec រដ្ឋ Oaxaca ពេលពួកគេធ្វើដំណើរតាមនាវាមួយគ្រឿងដែលបានចាកចេញពីទីក្រុង Tapachula ស្ថិតក្នុងរដ្ឋ Chiapas កាលពីថ្ងៃព្រហស្បតិ៍ ។
ឧបទ្ទេវហេតុមួយនេះដែរ បានកើតឡើង ពេលដែលនាវាក្រឡាប់បណ្តាលឲ្យអ្នកដំណើរជាប់នៅក្នុងសមុទ្រ ហើយមានតែជនអន្តោប្រវេសន៍ម្នាក់ប៉ុណ្ណោះ ដែលនៅរស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ជនរងគ្រោះទាំងអស់ ពុំត្រូវបានផ្តល់អត្តសញ្ញាណនោះឡើយ ហើយក្រុមអាជ្ញាធរ កំពុងសហប្រតិបត្តិការជាមួយស្ថានទូតចិនប្រចាំនៅប្រទេសម៉ិកស៊ិក ៕