
ការដឹកជញ្ជូនលើកទី ២នូវស្បៀងអាហារទម្ងន់ជិត ៤០០តោន បានចាកចេញពីកំពង់ផែ Larnaca ប្រទេសស៊ីបកាលពីថ្ងៃសៅរ៍ ។
ជំនួយមួយនេះ នឹងដឹកទៅកាន់តំបន់ហ្កាហ្សាដោយនាវាដឹកទំនិញសណ្តោងសាឡង់ ។
ដោយឡែក ក្រុមអឌ្ឍចន្ទក្រហមអាល់ហ្សេរី បាននិយាយកាលថា ពួកគេនឹងបញ្ជូនជំនួយមនុស្សធម៌បន្ថែមចំនួន ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ។ ជំនួយនេះ នឹងត្រូវដឹកជញ្ជូនពីអាកាសយានដ្ឋានយោធា Boufarik របស់ប្រទេសអាល់ហ្សេរី ទៅកាន់អាកាសយានដ្ឋាន Al-Arish របស់ប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកទៅកាន់តំបន់ហ្កាហ្សាតាមរយៈចំណុចឆ្លងកាត់Rafah ។
គួរឲ្យដឹងថា ជំនួយ ១៥០តោន ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សា កាលពីដើមសប្តាហ៍នេះ ដោយក្រុមអឌ្ឍចន្ទក្រហមអាល់ហ្សេរី។
តំបន់ហ្កាហ្សាស្ទ្រីបដែលមានប្រជាជនប្រហែល ២,៣៥លាននាក់ ជិតកើតមានគ្រោះទុរ្ភិក្ស ដោយសារជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ៕