ប្រសាសន៍សំខាន់ៗ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម

2024/03/31 05:54:39 pm        157

ពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ​ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ​ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាមនេះ សម្ដេចធិបតី មានប្រសាសន៍សំណេះសំណាល ​រួមមាន៖

- សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាសនា និងវប្បធម៌ គឺសំខាន់ ខណៈសាសនា មានការផ្សាភ្ជាប់គ្នាជាមួយវប្បធម៌របស់កម្ពុជាតាំងពីយូរណាស់មកហើយ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពាក់ព័ន្ធករណីពលរដ្ឋព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា គឺកុំបារម្ភ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ។

- សម្ដេចធិបតី បានណែនាំដល់រដ្ឋបាលរាជធានីខេត្តបន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងឆ្នាំនេះឱ្យកាន់តែធំថែមទៀត។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធរៀបចំដាក់បញ្ជូល «សង្រ្កាន្ត» និងក្រមាខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរនៅអង្គការយូណេស្កូ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរកុំមានការបារម្ភលើរឿងនេះ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សូមបងប្អូនប្រជាពលរដ្ឋប្រើចុះនូវពិធីសង្ក្រាន្តឆ្នាំថ្មីនេះ គឺមិនខុសទេ ហើយគ្មានអ្នកណាយករបស់ខ្មែរនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋអញ្ជើញធ្វើពិធីសង្ក្រាន្តនេះនៅទូទាំងរាជធានីខេត្ត។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បងប្អូនប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ ហើយប្រកាសផ្ដល់រង្វាន់ដល់អភិបាលខេត្ត ដែលអាចរក្សាបានមិនឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លាប់នៅតាមបណ្ដារាជធានីខេត្តទាំងនោះ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យធ្វើការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបុគ្គលចូលមកទន្រ្ទានរុករានដីព្រៃរបស់រដ្ឋ និងផ្ដាំទៅមន្រ្ដីរាជការ និងកងកម្លាំប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់កុំពាក់ព័ន្ធចំពោះករណីនេះ បើមិនដូច្នេះទេនឹងឈានដល់ការបញ្ចប់តួនាទី ឬក្របខណ្ឌពីមន្រ្ដីរាជការតែម្ដង។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឱ្យរក្សាចំណុចផ្លូវឡើងភ្នំ ១៥០០ ឬ ផ្លូវអន្ទង់អាំង ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយពិនិត្យឡើងវិញ និងធ្វើការថែរក្សាឱ្យបានល្អសម្រាប់អត្ថប្រយោជន៍រយៈពេលវែង។ សម្ដេចក៏បានបញ្ជាក់ឱ្យពិនិត្យឡើងវិញ និងកែសម្រួលការអភិវឌ្ឍ តំបន់នេះដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋពីបច្ចុប្បន្នរហូតតទៅជំនាន់ក្រោយទៀត។

- សម្ដេចធិបតី បញ្ជាឱ្យក្រុមការងារអន្តរក្រសួង ត្រូវចុះពិនិត្យ និងចុះដោះស្រាយនៅតំបន់នេះ ដើម្បីថែរក្សា តំបន់ផ្លូវឡើងភ្នំ ១៥០០ ឬ ផ្លូវអន្ទង់អាំងនេះជាតំបន់ទេសចរណ៍ធម្មជាតិ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអភិរក្ស សាសនា វប្បធម៌ ទឹកដី ព្រៃឈើ គឺដើម្បីធានាការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយចីរភាព ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការងារទាំងនេះគ្រប់ពេលវេលា។

 

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm