
ព្រះវិហារ៖ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានដឹកនាំមន្រ្តីខណ្ឌ៧មករា ចុះសួរសុខទុក្ខកងទ័ពវរៈសេនាតូចអន្តាគមន៍លេខ៣៩៣ ឈរជេីងការពារតំបន់ប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤នេះ។
លោក ថេង សុថុល បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះវរភាពដ៏អង់អាចក្លាហានរបស់វរនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងការអញ្ជើញសួរសុខទុក្ខនេះ រដ្ឋបាលខណ្ឌបានពាំនាំនូវសម្ភារ និងថវិកាមួុយចំនួនសម្រាប់អង្គភាព និងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនចាំបាច់សម្រាប់បម្រេីអោយកិច្ចការការពារព្រំដែនរួមមាន៖ ថវិកាកសាងផ្លូវមួយខ្សែប្រវែង៤០០ម ចំនួន ៤លាន៥០ម៉ឺនរៀន, ថវិកាជីកស្រះ ទំហំ ២០មx៣០ម ជំរៅ៥ម ចំនួន ៦លានរៀល និងឧបត្ថម្ភវរៈ៣៩៣ ចំនួន ២លានរៀល, មី ចំនួន ៨កេសធំ ,ប្រេងឆា ចំនួន ៥កេស,អង្ករ ចំនួន ៥បាវ និងត្រីខ ចំនួន ១កេះ៕ អត្ថបទ៖ កុម្ភៈ



