អ្នកការទូតបរទេស ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារសាលប្រគុំតន្ត្រីរុស្ស៊ី

2024/03/31 02:06:31 pm        355

នាយកដ្ឋានពិធីការរបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ក្រុមឯកអគ្គរដ្ឋទូតមកពីប្រទេសជាច្រើនបានចូលរួមក្នុងពិធីមួយកាលពីថ្ងៃសៅរ៍ (៣០ មីនា) ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការវាយប្រហារនៅសាលប្រគុំតន្ត្រីក្នុងខែនេះនៅជិតទីក្រុងមូស្គូ ដែលបានបណ្តាលឱ្យមនុស្សជាង ១៤០ នាក់បានស្លាប់។

ក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិទៅកាន់អ្នកចូលរួមការប្រគុំតន្ត្រីកាលពីថ្ងៃទី ២២ ខែមីនា ក្នុងការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤៤ នាក់បានស្លាប់។

សារព័ត៌មាន ខូមមឺសាន់ (Kommersant) បានរាយការណ៍ថា ក្នុងចំណោមនោះមានប្រធាន និងបុគ្គលិកនៃបេសកកម្មការទូតជាង ១៣០ ប្រទេស ដែលមានជាង ២៥០ នាក់បានចូល ហើយរួមមានឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាហ្រ្វិក អាមេរិកឡាទីន ក៏ដូចជាតំណាងអង្គការសហប្រជាជាតិ និងអង្គការផ្សេងៗទៀត។

ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការស៊ើបការណ៍ចារកម្មសម្ងាត់ដែលបង្ហាញថាការវាប្រហារត្រូវបានធ្វើឡើងដោយសាខារបស់បណ្តាញរដ្ឋអ៊ីស្លាម ខូរ៉ាសាន (Khorasan) ឬហៅថា ISIS-K។

ប៉ុន្តែរុស្ស៊ី បាននិយាយតាំងពីដើមដំបូងថា ខ្លួនជឿជាក់ថាអ៊ុយក្រែនមានទំនាក់ទំនងនឹងការវាយប្រហារនេះ បើទោះបីជាទីក្រុង គីវ បានបដិសេធក៏ដោយ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am