
មន្ត្រីម្នាក់បាននិយាយថា ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានធ្វើប្រតិបត្តិការឹឆែកឆេរស្វែងរកក្នុងរោងចក្រផលិតឱសថ កូបាយ៉ាស៊ិ (Kobayashi) កាលពីថ្ងៃសៅរ៍ (៣០ មីនា) បន្ទាប់ពីក្រុមហ៊ុនផលិតឱសថមួយនេះ បានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ ដែលអាចទាក់ទងនឹងអាហារបំប៉នដែលប្រើអង្ករលាយមេដំបែក្រហម។
មន្ត្រីក្រសួងរូបនោះបាននិយាយថា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព រួមទាំងទីក្រុងអូសាកា (Osaka) បានរួមគ្នាត្រួតពិនិត្យរោងចក្រនៅក្រុងអូសាកាមួយនេះ ដែលបានផលិតអាហារបំប៉នដែលមានផ្ទុកសារធាតុដំបែក្រហម «បេនី-កូជិ» (Beni-Koji) ដែលសង្ស័យថាបានបង្កការខូចខាតដល់សុខភាព។
រោងចក្រឱសថ កូបាយ៉ាស៊ិ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស៊ើបអង្កេតទំនាក់ទំនងដែលមានការសង្ស័យ រវាងផលិតផល និងឥទ្ធិពលរបស់វាទៅលើក្រលៀន ចាប់តាំងពីខ្លួនបានទទួលរបាយការណ៍អំពីជំងឺតម្រងនោមដែលទាក់ទងនឹងផលិតផលនោះ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ មនុស្ស ១១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៥ នាក់បានស្លាប់បន្ទាប់ពីប្រើអាហារបំប៉ន ដែលត្រូវបានដាក់លក់នៅលើទីផ្សារថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល៕