បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពួកគេឈូសបំផ្លាញព្រៃលិចទឹកនៅស្រុកកំពង់លែងអស់៤ហិកតា

2024/04/01 04:15:30 am        73

កំពង់ឆ្នាំង៖ តាមប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនសង្ស័យ២នាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត បញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីពួកគេបានចូលទៅឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ៤ហិកតា។

 ប្រភពដដែលបានបន្តថា៖ ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួន និងបញ្ជូនបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយនោះមានឈ្មោះ លឹម ដានីន ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង(ជាអ្នកលក់ដី) និងឈ្មោះ ជួន តុំ ជាអ្នករកស៊ីដី(ទិញដី)នៅក្នុងស្រុកកំពង់លែង។ ជនសង្ស័យទាំង២នាក់នោះបានឈូសឆាយដីព្រៃលិចទឹក និងបានបំផ្លាញព្រៃលិចទឹកប្រមាណ៤ហិកតាចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកមកសួរនាំនៅខ័ណ្ឌរដ្ឋបាលជលផលតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ និងបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី រកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយរឿងនេះ។

 តាមប្រភពព័ត៌មានបានបន្ថែមថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ គឺមានមនុស្សនៅក្នុងខេត្តកំពង់ឆ្នាំងប្រមាណជាង១០នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងការឈូសទន្ទ្រានព្រៃលិចទឹកក្នុងស្រុកកំពង់លែង ៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm