បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពួកគេឈូស​បំផ្លាញព្រៃលិចទឹកនៅស្រុកកំពង់លែងអស់ ៤ហិកតា

2024/04/01 03:35:24 pm        4.2 K

កំពង់ឆ្នាំង៖ តាមប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនសង្ស័យ២នាក់ ត្រូវបាន​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត បញ្ជូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្រោយពីពួក​គេ​បាន​ចូល​ទៅ​ឈូស​បំផ្លាញ​ព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់​ឆ្នាំង អស់ប្រមាណ៤ហិកតា។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួន និងបញ្ជូនបន្តទៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនោះ រួម​មានឈ្មោះ លឹម ដានីន ជាប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​(ជាអ្នកលក់ដី) និងឈ្មោះ ជួន តុំ ជាអ្នករកស៊ីដី(ទិញដី)នៅក្នុងស្រុកកំពង់លែង។ ជនសង្ស័យទាំង២នាក់នោះបានឈូសឆាយដីព្រៃលិចទឹក និងបានបំផ្លាញព្រៃលិច​ទឹក​ប្រមាណ​៤ហិក​តា​ចាប់​ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ជនសង្ស័យទាំង២នាក់ ត្រូវ​បានកម្លាំងចម្រុះឃាត់ខ្លួនយកមកសួរនាំនៅខ័ណ្ឌរដ្ឋបាលជលផលតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៤ និងបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដើម្បី​បន្ត​នីតិ​វិធី រកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយរឿងនេះ។

តាមប្រភពព័ត៌មានបានបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ គឺមាន​មនុស្ស​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជាង​១០នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ក្នុង​ស្រុកកំពង់លែង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm